李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​ Fauci ព្រមានជាថ្មី​ដោយ​ប្រឆាំង​”ការបង្ខំ​ស្តារ​សេដ្ឋកិច្ច​​សហរដ្ឋអាមេរិកឡើង​វិញ​”​ប្រព័ន្ធសារព័ត៌មាន​អាមេរិកចុះ​ផ្សាយ​ថា​ នេះ​ជា​ការប្រយុទ្ធតតាំងរវាង​ប្រធានាធិបតី​និង​វិទ្យាសាស្រ្ត​

2020-05-14 16:07:51 cri

图片默认标题_fororder_១

图片默认标题_fororder_២

ថ្ងៃ​ទី​១២​ខែ​ឧសភា​ លោក​  Fauci ប្រធានមន្ទីរស្រាវជ្រាវ​ជំងឺ​អាឡែរហ្ស៉ីនិង​ជំងឺ​ឆ្លង​របស់​សហរដ្ឋអាមេរិក​បាន​ថ្លែងសារព្រមាន​នៅក្នុងសចនាការនៃ​រដ្ឋសភាអាមេរិកដែល​បើក​ធ្វើ​នៅ​ក្រុង​វ៉ាស៊ីន​តន​ថា​​ ប្រសិន​បើ​រដ្ឋ​នានា​មិនអើពើនឹងគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​សហរដ្ឋអាមេរិកទេ​ នោះវានឹង​មាន​លិទ្ធភាព​​បណ្តាល​ឱ្យ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​កើនឡើង​យ៉ាង​ខ្លាំង​ដោយសារការស្តារ​សេដ្ឋកិច្ច​​សហរដ្ឋអាមេរិកឡើង​វិញលឿន​ពេក​ វាជារឿង​គ្រោះ​ថ្នាក់​ផង​ដែរ​ ។

ម្ខាង​ជាការ​ព្រមានរបស់​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ ឯ​ម្ខាង​ទៀត​សេតវិមាន​អំពាវ​នាវ​រដ្ឋនានាឱ្យ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​​។ កាសែតUSA TODAY ចុះផ្សាយ​ដោយ​ត្រង់ៗ​ថា​​ ​​​នេះ​ជា​”ការប្រយុទ្ធតតាំងរវាង​ប្រធានាធិបតី​និង​វិទ្យាសាស្រ្ត”​។ ក្នុង​នាម​ជា​អ្នក​វិទ្យា​សាស្រ្ត​ គ្រូពេទ្យ​​ និង​មន្រ្តី​ផ្នែក​សុខាភិបាល​សាធារណៈ លោក​  Fauci បាន​ថ្លែងថា​  ​លោក”បាន​លើក​សំណើរដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រត្រឹមត្រូវបំផុត” ទស្សនរបស់​លោក​” មិនមែនក្នុងគោល​បំណងនយោបាយឬដើម្បីគណបក្សណាមួយ​នោះ​ទេ​”។

ប្រព័ន្ធ​សារព័ត៌មាន CNN បាន​ចុះ​ផ្សាយវិភាគ​នៅ​ថ្ងៃ​ទី​១២ខែឧសភា​ថា​ លោក​ដូណាល់​ត្រាំ​ហាក់​ដូចជា​កាន់តែចាប់​អារម្មណ៍​លើការដែលថាតើ​ខ្លួនលោក​អាច​​ទទួលបាន​អត្រា​គាំទ្រ​ខ្ពស់​ឬអត់ មិន​មែនបញ្ហាទប់​ទល់​នឹងជំងឺ​ឆ្លងបានឬអត់នោះទេ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស