郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកអះអាងថា វីរុសកូវីដ១៩ប្រហែលមិនអាចរលាយសាបសូន្យជារៀងរហូត

2020-05-14 15:41:27 cri

   

图片默认标题_fororder_051422

ថ្ងៃទី ១៣ ខែ​ឧសភា តាម​ម៉ោង​ក្នុង​តំបន់ អង្គការ​សុខភាព​ពិភពលោក​បាន​បើក​ធ្វើ​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​ស្តីពី​ជំងឺ​កូវីដ​១៩​នៅ​ក្រុង​ហ្សឺណែវ ។ លោក Michael Ryan អ្នក​ទទួល​ខុស​ត្រូវ​នៃ​កម្មវិធី​សុខាភិបាល​ជា​បន្ទាប់​នៃ​អង្គការ​សុខ​ភាព​ពិភពលោក​បាន​ថ្លែង​ថា វីរុសកូវីដ​១៩​ប្រហែល​នឹង​ក្លាយ​ជា​បញ្ហា​ក្នុង​រយៈ​ពេល​យូរ ​ព្រោះ​ពិបាក​ប៉ាន់​ប្រមាណ​ថាតើ​​ពេល​ណា​ទើប​អា​ច​យក​ឈ្នះ​លើ​វីរុស​មួយ​នេះ វា​ប្រហែល​នឹង​ក្លាយ​ជា​វីរុស​មានភាព​​លក្ខណៈ​ចម្លង​ដែល​មិន​អាច​រលាយ​សាប​សូន្យ​ជា​រៀង​រហូត ។

   

图片默认标题_fororder_051433

លោកស្រី Maria Van Kerkhove ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​កម្មវិធី​សុខាភិបាល​ជា​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ថា នៅប្រទេស​មួយ​ចំនួន​ បាន​បញ្ជាក់​ ថា វិធីសាស្ត្រ​​សុខាភិបាល​សាធារណៈ​អាច​គ្រប់​គ្រង​វីរុស​នេះ​បាន ហើយ​អាច​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​វីរុស​នេះ​ឱ្យ​ស្ថិតក្នុង​​កម្រិត​ទាប​បង្គួរ​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​អាច​បំពេញ​ការងារ​ឡើង​វិញ​និង​បើក​ដំណើរ​ការ​សកម្មភាព​ក្នុង​​សង្គម​ឡើង​វិញ​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស