刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកអះអាងថា ករណីជំងឺកូវីដ-១៩មានលទ្ធភាពបណ្តាលឱ្យសមិទ្ធផលផ្នែកសុខាភិបាលដែលមនុស្សជាតិទទួលបានពីមុនថមថយចុះ

2020-05-14 15:31:13 cri

    ថ្ងៃទី​១៣ ខែឧសភា ​តាម‍​ស្ថិតិ​សុខាភិបាល​ពិភពលោក​ឆ្នាំ​២០២០​ដែល​ប្រកាស​ដោយ​
អង្គការ​សុខភាព​ពិភពលោក​​បង្ហាញថា​ ​ករណី​ជំងឺ​កូវីដ​-១៩​បាន​គំរាមកំហែង​ដល់​ការ​សម្រេច​គោលដៅ​ផ្នែក​សុខាភិបាល​​ក្នុង​ចំណោម​គោលដៅ​អភិវឌ្ឍន៍​ជា​​និរន្តរភាព​របស់​
អង្គការ​ ហើយ​មាន​លទ្ធភាព​បណ្តាល​ឱ្យ​សមិទ្ធផល​ផ្នែក​សុខាភិបាល​ដែល​មនុស្សជាតិ​ទទួល​បាន​ពី​មុន​ថមថយចុះ​។

តាម​ស្ថិតិ​បាន​បង្ហាញ​ឱ្យ​ដឹងថា​ ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៦​ អាយុកាល​រំពឹង​ទុក​​ជា​មធ្យម​នៅ​ប្រទេស​មាន​ចំណូល​ទាប​បាន​កើន​ឡើង​១១ឆ្នាំ ​កម្រិត​កំណើន​ឡើង​ដល់​២១ភាគរយ។តែ​ទន្ទឹមនឹង​នេះ ​ក៏​ឆ្លុះបញ្ចាំង​​ពី​បញ្ហា​ជា​ច្រើន​។​ដូច​ជា ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​នេះ ​អត្រា​ស៊ាំ​នឹង​រោគ​​ស្ទើរតែ​មិន​កើន​ឡើង​ ​ចំនួន​មនុស្ស​លើសពី​៥០ភាគរយ​លើ​ពិភពលោក​ខ្វះខាត​សេវាកម្ម​សុខាភិបាល​ជា​មូលដ្ឋាន ​ចំនួន​មនុស្ស​២៩ភាគរយ​គ្មាន​ទឹក​ស្អាត​បរិភោគ​។​

លោក​Tedros Adhanom ​Ghebreyesus​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​
ថ្លែង​ថា​ ​ករណី​ជំងឺ​កូវីដ​-១៩​បាន​នាំមក​ការ​វាយប្រហារ​មិន​ធ្លាប់​មាន​ដល់​ពិភពលោក​ ក៏​ធ្វើ​ឱ្យ​យើង​មើល​ឃើញ​ពី​ពិភពលោក​កង្វះ​ខាត​ការ​វិនិយោគ​ផ្នែក​សុខាភិបាល​របស់​មនុស្សជាតិ​៕​

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស