王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ទីរពេទ្យបណ្តោះអាសន្នដែលជាជំនួយរបស់សហគ្រាសចិនចំពោះនីហ្សេរីយ៉ាបានបញ្ចប់ការសាងសង់និងប្រគល់ឱ្យភាគីនីហ្សេរីយ៉ា

2020-05-13 15:28:46 cri

      ក្រោមជំនួយរបស់សហគ្រាសចិន​ ​រោង​ល្ខោន​ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​អាប៊ូហ្សា​រដ្ឋធានីនីហ្សេរីយ៉ា​ត្រូវបាន​កែច្នៃទៅជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ដែល​មានមុខងារ​ធ្វើ​តេស្តស តាមដានជំងឺ​និង​សម្រាកព្យាបាលជាដើម។ ​នា​ថ្ងៃទី​១២​ខែឧសភា​តាម​ម៉ោង​ក្នុងតំបន់ ​មន្ទីរពេទ្យបណ្តោះអាសន្ននេះ​បាន​ប្រារព្ធពិធីប្រគល់​និងទទួល​ ព្រមទាំង​ដាក់ឱ្យ​ប្រើប្រាស់​ ​សមាជិកនៃ​ក្រុម​ការងារ​ពិសេសរបស់ប្រធានាធិបតីទទួលបន្តុកការងារ​ទប់ទល់​នឹង​ជំងឺឆ្លង​របស់​នីហ្សេរីយ៉ា​បាន​ចូលរួមពិធី​ប្រគល់​និង​ទទួល​ និង​សម្តែងការ​កោតសរសើរ​ចំពោះ​ការ​បញ្ចប់​នូវការ​សាងសង់​យ៉ាង​រហ័សនិងការ​បំពាក់​បរិក្ខារ​ដ៏ជឿនលឿន​ក្នុង​មន្ទីរ​ពេទ្យបណ្តោះអាសន្ននេះ​​។

      តាម​ការ​ឧទ្ទេសនាមឱ្យដឹងថា​ ​តបតាម​សំណូមពរ​របស់​រដ្ឋាភិបាល​នីហ្សេរីយ៉ា ​ក្រុមហ៊ុនចិន​បាន​ចាប់ផ្តើម​ការងារជួយសាងសង់​មន្ទីរពេទ្យបណ្តោះអាសន្ន​កាលពីដំណាច់​ខែមីនា​។​ ​មន្ទីរពេទ្យ​បណ្តោះអាសន្ននេះ​មាន​គ្រែជិត​ ៣០០ មាន​គ្រែព្យាបាល​អ្នក​ជំងឺ​ធ្ងន់​ចំនួន​៦​និង​ម៉ាស៊ី​នជំនួយការដកបង្ហើម​ចំនួន​៦​គ្រឿង​ ​ក្នុងមន្ទីរពេទ្យ​ក៏មាន​បន្ទប់​ពិសោធន៍​ធ្វើ​តេស្តចល័តមួយផង​​ដែរ​។​ ​ការសាងសង់រួចរាល់​នូវមន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ​នេះ​នឹង​ជួយ​បន្ធូរបន្ថយដោយមាន​ប្រសិទ្ធភាពនូវ​សភាពការណ៍ ខ្វះខាតធនធាន​វេជ្ជសាស្រ្ត​សម្រាប់​​ទប់ទល់​នឹង​ជំងឺកូវីដ១៩​នៅក្រុង​អាប៊ូហ្សា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស