翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ លោកវ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្រ្តីការបរទេសនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ

2020-05-13 15:50:14 cri

      ថ្ងៃទី ១២ ខែ​ឧសភា លោក​Zhao Lijian​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ប្រកាស​ថា លោក​​វ៉ាងអ៊ី​ សមាជិកក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​នៃរដ្ឋ​​សមាជិកនៃ​​អង្គការ​សហប្រតិបត្តិការ​សៀងហៃនៅក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១៣ ខែ​ឧសភា​។

      ថ្លែង​ក្នុងសន្និសីទ​កាសែត​ជា​ប្រចាំ​នា​ថ្ងៃ​ដដែល​ លោក​Zhao Lijian បាន​ឧទ្ទេសនាម​​ថា លោក​វ៉ាងអ៊ី​នឹង​ធ្វើ​កិច្ច​ពិគ្រោះពិភាក្សា​យ៉ាងស៊ី​ជម្រៅ​ជា​មួយ​រដ្ឋមន្រ្តី​ការ​បរទេស​​​​នៃ​រដ្ឋ​​សមាជិកនៃ​​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​​​ជុំ​វិញ​បញ្ហា​​​ដូចជា​កិច្ចសហប្រតិបត្តិការ​ផ្នែក​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​COVID-19 ស្ថានការណ៍​អន្តរជាតិ​និង​ក្នុង​តំបន់​ និង​ការអភិវឌ្ឍ​នៅ​ជំហាន​ក្រោយ​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ ។ លោក​Zhao Lijianបាន​ថ្លែង​ថា ពេលប្រឈម​នឹង​ការរីករាលដាលនៃ​ជំងឺ​COVID-19 ​ រដ្ឋ​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង បាន​អនុវត្ត​យ៉ាង​ប្រាកដប្រជា​​នូវ​​ទស្សនៈអំពី​​សហគមន៍រួម​វាសនា​របស់មនុស្សជាតិ ។

      លោក​ Zhao Lijian​ បាន​ថ្លែង​ទៀត​ថា ជឿជាក់ថា​​បណ្តាភាគីនឹង​​ចាត់​ទុក​កិច្ចប្រជុំ​លើក​នេះ​ជា​ឱកាស​មួយ​សម្រាប់​ជំរុញ​អង្គការសហប្រតិបត្តិការ​សៀងហៃ​​ឱ្យ​រួម​ចំណែក​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស