郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបារាំង៖ដំណោះស្រាយបែបប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ប្រទេសចិនជួយបារាំងសម្រេចគោលដៅធ្វើតេស្តរកវីរុស

2020-05-13 14:54:21 cri

 ដើម្បី​បង្ការ​កុំ​ឱ្យ​ជំងឺ​កូវីដ​១៩​ផ្ទុះ​រាល​ដាល​ឡើង​វិញ​បន្ទាប់​ពី​ការ​ដក​បម្រាម​បិទ​ប្រទេស​នា​ថ្ងៃ​ទី​១១​ខែ​ឧសភា រដ្ឋាភិបាល​បារាំង​ធ្លាប់​សន្យា​ថា នឹង​បង្កើន​ការ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩ទៅ​ដល់​៧​សែន​លើក​ក្នុង​មួយ​សប្តាហ៍ ។ ស្ថានីយ​ទូរទស្សន៍​ព័ត៌មាន​Franceinfo​បានផ្សាយ​ដំណឹង​កាល​ពី​ថ្ងៃ​ទី​១២​ខែ​ឧសភា​តាម​ម៉ោង​ក្នុង​តំបន់​ថា ដំណោះ​ស្រាយ​បែប​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្មរបស់​ប្រទេស​ចិន​នឹង​ជួយ​បារាំង​សម្រេច​គោល​ដៅ​មួយ​នេះ។

      តាម​ការ​ផ្សាយ​ដំណឹង​បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បារាំង​បាន​បញ្ជា​ទិញម៉ាស៊ីន​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ចម្លង​សំណាក​ជាង​២០គ្រឿង​​ពី​សហគ្រាស​ចិន ក្នុង​នោះមាន​២គ្រឿង​បាន​ចាប់​ផ្តើម​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​មន្ទីរ​ពេទ្យ​មួយ​នៃ​ខណ្ឌ​ទី​១៤​ក្រុង​ប៉ារីសរួច​ហើយ ។

      ការ​ផ្សាយ​ដំណឹង​បាន​ដក​ស្រង់​ពាក្យ​សម្តី​របស់​មន្រ្តី​ទទួល​ខុស​ត្រូវ​នៃ​ស្ថាប័ន​សុខា​ភិ​បាល​នៃ​តំបន់​ប៉ារីស​ថា បន្ទាប់​ពី​ដក​បម្រាម​បិទ​ប្រទេស បារាំង​ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​រក​វីរុស​ដោយ​ទ្រង់​ទ្រាយ​ធំ ដំណោះ​ស្រាយ​ដែល​បាន​ពី​ប្រទេស​ចិន​នេះ​នឹង​ផ្តល់ការ​គាំទ្រ​ក្នុង​ការ​សម្រាំងរក​ករណី​ជំងឺកូវីដ​១៩​និង​អ្នក​ប៉ះ​ពាល់​ជិត​ស្និទ្ធ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស