郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកអង្គការសុខភាពពិភពលោក៖ សូមជូនពរគិលានុបដ្ឋាកទាំងឡាយសប្បាយរីករាយក្នុងទិវាគិលានុបដ្ឋាកនិងសូមសម្តែងគារវកិច្ចចំពោះគិលានុបដ្ឋាក

2020-05-12 15:13:08 cri

    ថ្ងៃ​ទី​១១​ខែ​ឧសភា តាម​ម៉ោង​ក្នុង​តំបន់ អង្គការ​សុខភាព​ពិភពលោក​បាន​បើក​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំ​អំពី​ជំងឺ​កូវីដ​១៩​នៅ​ក្រុង​ហ្សឺណែវ។ ថ្លែង​ក្នុង​សន្និសីទ លោក Tedrosអគ្គនាយក​អង្គការ​សុខភាព​ពិភពលោកបាន​លើក​ឡើង​ថា ក្នុង​ឱកាស​ទិវា​គិលា​នុប​ដ្ឋាក​ជិត​ចូល​មក​ដល់ សូម​ជូន​ពរ​គិលា​នុប​ដ្ឋាកទាំង​អស់​សប្បាយ​រីក​រាយ​ក្នុង​ថ្ងៃ​បុណ្យ ព្រម​ទាំង​សូម​សម្តែង​គារវកិច្ច​ចំពោះ​គិលា​នុប​ដ្ឋាក ឆ្មប​និង​បុគ្គលិក​បំពេញ​ការ​ងារ​ខាង​សុខា​ភិបាល​ទាំង​អស់។ ក្នុង​អំឡុង​ពេល​កើត​មាន​ជំងឺ​កូវីដ​១៩ គិលា​នុប​ដ្ឋាក​ទាំង​ឡាយ​បាន​ជួយ​សង្រ្គោះ​អ្នក​ដទៃដោយប្រថុយនឹង​គ្រោះ​ថ្នាក់​ខាង​អាយុ​ជីវិត។ ក្នុង​អំឡុង​ពេល​កើត​មាន​ជំងឺSARS គិលា​នុប​ដ្ឋាក​ក៏​ជា​ស្ពាន​តភ្ជាប់​រវាង​ប្រព័ន្ធ​សុខាភិបាល​និង​សហគមន៍​ផង​ដែរ។

      លោក Tedrosបាន​ថ្លែង​ទៀត​ថា ឆ្នាំ​២០២០​ជា​ឆ្នាំ​គិលា​នុប​ដ្ឋាក​និង​ឆ្មប​អន្តរជាតិ តាម​ផែនការ​ពីមុន អង្គការ​សុខភាពពិភពលោក​នឹង​រៀបចំ​សកម្មភាព​អបអរ​សាទរ​តាម​របៀប​យ៉ាង​ឱឡារិក។ប៉ុន្តែ ដោយ​មកពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ បាន​ជា​មាន​តែ​ធ្វើ​តាម​on line។អង្គការ​សុខភាព​ពិភពលោក​និង​ស្ថាប័ន​ផ្សេង​ទៀត​បាន​ឈាន​ដល់​គំនិត​ឯកភាព​រួម ដោយ​ពន្យារ​ឆ្នាំ​គិលា​នុប​ដ្ឋាក​និង​ឆ្មប​អន្តរជាតិ​ទៅ​ប្រារព្ធ​ធ្វើ​នៅ​ឆ្នាំ​២០២១ ក្រៅ​ពី​នេះ ក៏​បាន​សម្រេច​ថា នឹង​កំណត់​យក​ពេល​១០ឆ្នាំ​បន្ទាប់​ពីឆ្នាំ​២០២០​ជា​រយៈពេល​១០​ឆ្នាំ​នៃ​គិលា​នុប​ដ្ឋាកនិង​ឆ្មប​អន្តរជាតិ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស