翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកអំពាវនាវបណ្តាប្រទេសឱ្យប្រុងប្រយ័ត្នពីការផ្ទុះរាលដាលឡើងវិញនៃជំងឺCOVID-19

2020-05-12 15:45:32 cri

      ទន្ទឹម​នឹងពេល​ថ្មី​ៗ​នេះ​​ប្រទេស​ជា​ច្រើន​បាន​បន្ធូរ​បន្ថយ​វិធានការបង្ការ​និង​​គ្រប់​គ្រង​ជំងឺ​COVID-19​ជា​បណ្តើរ​ៗ ​នៅ​​ថ្ងៃទី ១១ ខែ​ឧសភា​ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​បណ្តា​ប្រទេស​ឱ្យ​រក្សា​ការ​ប្រុងប្រយ័ត្ន​ពី​វីរុស​ ដើម្បី​ចាត់​វិធានការ​គ្រប់​គ្រង​បន្ទាន់​​​ក្នុង​ខណៈ​ពេល​មាន​ករណី​ឆ្លង​ជំងឺកើន​​ឡើង​វិញ ។

      ថ្ងៃ​ដដែល លោកTedros អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​វីដេអូ​ថា ការ​ពិនិត្យ​អង្កេត​ពាក់ព័ន្ធ​បាន​បង្ហាញ​ឱ្យ​ឃើញថា មាន​មនុស្ស​ចំនួន​តិចដែល​មាន​អង្គបដិប្រាណ​វីរុស​COVID-19​ក្នុងខ្លួន​ វា​មាន​ន័យថា​ មនុស្ស​ភាគច្រើន​ងាយ​ឆ្លង​វីរុស​ប្រភេទ​នេះ ។ អង្គការ​សុខភាព​ពិភពលោក​បាន​និង​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ ដើម្បី​ធានានូវ​ការ​អនុវត្ត​​វិធានការ​សុខាភិបាល​សាធារណៈ​ជា​គន្លឹះ​​ ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ប្រឈម​ដែល​បណ្តាល​មក​ពី​ការ​បន្ធូរ​បន្ថយ​វិធានការបង្ការនិង​​គ្រប់​គ្រង​ ។ នៅ​មុន​ពេល​ផលិត​បាន​​វ៉ាក់សាំង​ប្រឆាំង​វីរុស​ ការអនុវត្ត​វិធានការ​គ្រប់​គ្រង​​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ជា​វិធី​សាស្រ្ត​ដែលមាន​ប្រសិទ្ធភាពបំផុត​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសនេះ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស