王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ពាក្យសម្តីខុសពាក់ព័ន្ធនឹងចិនតៃវ៉ាន់របស់នូវែលហ្សេឡង់ល្មើសយ៉ាងធ្ងន់ធ្ងរនឹងគោលការណ៍ប្រទេសចិនតែមួយ

2020-05-12 15:29:48 cri

     ថ្ងៃទី​១១ខែឧសភា​ ​លោក​ចាវលីជាន អ្នកនាំពាក្យក្រសួងការបរទេសចិន​បាន​ថ្លែងក្នុង​សន្និសីទកាសែត​ជាប្រចាំថា  ពាក្យសម្តីខុសពាក់ព័ន្ធនឹងចិន​តៃវ៉ាន់​របស់​នូវែលហ្សេឡង់បាន​ល្មើសយ៉ាង​ធ្ងន់ធ្ងរនឹង​គោលការណ៍ប្រទេសចិន​តែមួយ​ ប្រទេសចិន​សម្តែងការ​មិន​ពេញ​យ៉ាង​ខ្លាំង​និង​ការ​ប្រឆាំង​យ៉ាង​ដាច់ខាត​ ដោយបាន​លើកឡើងនូវការ​តវ៉ា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ហូវែលហ្សេឡង់​។

      តាម​ការ​ផ្សាយ​ដំណឹងឱ្យដឹងថា​ នាពេល​កន្លងទៅថ្មីៗនេះ ​លោក​ Winston Peters ឧបនាយករដ្ឋមន្រ្តី​និងជា​រដ្ឋមន្រ្តីការបរទេស​នូវែលហ្សេឡង់​បាន​អះអាងថា​ ​​នូវែលហ្សេឡង់​គាំទ្រ​ចិន​តៃវ៉ាន់​ឱ្យវិលត្រឡប់​ទៅមហាសន្និបាតអង្គការសុខភាពពិភពលោកក្នុងនាមជា​ប្រទេសអ្នក​សង្កេតការណ៍។​ លោក​​ Winston Peters បាន​អះអាងទៀតថា​ ​ថ្នាក់ដឹកនាំ​កំពូលចិន​ធ្លាប់​ធានា​ចំពោះ​​លោក​ថា​ សេចក្តីសម្រេចចិត្ត​របស់​​​​នូវែលហ្សេឡង់​នឹងមិនត្រូវ​បាន​រារាំងឡើយ។​ ​ទាក់ទិននឹង​រឿងនេះ​ ​លោក​ចាវលីជានបាន​គូស​បញ្ជាក់ថា​ បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្តី​ពី​ចិនតៃវ៉ាន់ចូលរួមសកម្មភាពនៃអង្គការសុខភាពពិភពលោក គោលជំហររបស់ចិនគឺច្បាស់លាស់និង​មិនដែល​កែប្រែទេ​ ពោលគឺត្រូវ​គោរពតាម​គោលការណ៍ប្រទេសចិន​តែមួយ។​ ក្នុងខណៈពេល​នេះ ​អាជ្ញាធរតៃវ៉ាន់ឃោសនាបំប៉ោងនូវការ​”ចូលរួម​សកម្មភាពនៃ​អង្គការ​សុខភាពពិភពលោក”និង”វិលត្រឡប់ទៅអង្គការសុខភាពពិភពលោក” គោលបំណងពិតប្រាកដ​គឺប៉ុនប៉ងស្វែងរកឯករាជ្យក្រោមលេសជំងឺឆ្លង ដែលជា​ការលេងល្បែងនយោបាយ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស