郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីងប្រធានរដ្ឋចិនបានសម្តែងការជូនពរនិងសួរសុខទុក្ខយ៉ាងស្មោះចំពោះគិលាននុបដ្ឋាកទូទាំងប្រទេសចិនក្នុងឱកាសទិវាគិលានុបដ្ឋាកអន្តរជាតិ

2020-05-12 15:13:51 cri

    លោក ស៊ីន ជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​និង​ជា​ប្រធានគណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​តាង​នាម​មជ្ឈិម​បក្ស​ សូមសម្តែង​ការ​​ជូនពរ​និង​សួ​រ​សុខ​ទុក្ខ​យ៉ាង​ស្មោះ​ចំពោះ គិលានុបដ្ឋាក​នៅ​ទូទាំង​ប្រទេស​ចិនក្នុង​ឱកាស​​ទិវា​គិលានុបដ្ឋាក​អន្តរជាតិ​ ​!

    លោក ស៊ី ជីនភីង​បានលើក​ឡើង​ថា បន្ទាប់​ពី​ករណី​ជំងឺ​កូវីដ​១៩​បាន​ផ្ទុះឡើង គិលានុបដ្ឋាក​យ៉ាង​ច្រើន​​មិន​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​ខិត​ខំ​ប្រឹង​ប្រែង​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិយ៉ាង​អង់​អាច​ក្លាហាន​ បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​និង​យក​ឈ្នះ​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ ក៏​ដូច​ជា​ធានានូវ​​សុវត្ថិភាព​អាយុ​ជីវិត​និង​សុខភាព​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​ជាក់​ស្តែង​ដោយ​បាន​អនុវត្ត​តាម​ស្មារតី​ស្តីពី​ការ​គោរព​អាយុជីវិត ការ​ជួយ​សង្គ្រោះ​អាយុជីវិត​និង​ព្យាបាល​អ្នក​ជំងឺ សុខ​ចិត្ត​លះបង់កម្លាំង​កាយ​ចិត្ត​​និង​មាន​ក្តី​ស្រឡាញ់​គ្មានព្រំដែន ។​​​​

    លោក ស៊ី ជីនភីង​បាន​គូស​បញ្ជាក់​ថា ការងារ​ថែ​ទាំ​អ្នក​ជំងឺ​ជា​ចំណែក​សំខាន់​ក្នុងកិច្ច​ការ​សុខាភិបាល​ ។ គណៈកម្មការ​បក្ស​និង​រដ្ឋ​បាល​គ្រប់​ជាន់​ថ្នាក់​គួរតែ​យក​ចិត្ត​ទុក​ដាក់​និង​ថែ​រក្សា​ចំពោះ​គិលានុបដ្ឋាកទាំង​ឡាយ ហើយ​ចាត់​ទុក​កិច្ច​កសាង​ក្រុម​គិលានុបដ្ឋាក​ជា​ការងារ​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​បុព្វហេតុ​សុខាភិបាល​ ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​យន្តការ​លើក​ទឹក​ចិត្ត ត្រូវ​ផ្សាព្វ​ផ្សាយ​រឿង​រ៉ាវរបស់បុគ្គល​គំរូ​ និង​គាំទ្រ​គិលានុបដ្ឋាក​ដ៏​ឆ្នើម​ប្រកប​ការងារ​ថែទាំ​​អ្នក​ជំងឺ​ឱ្យ​បាន​​យូរ ។ ដូច្នេះ សង្គម​ទាំង​មូល​ត្រូវ​យោគ​យល់​និង​គាំទ្រ​ការងារ​របស់​គិលានុបដ្ឋាក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស