李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិក​គ្រោងកំណត់រយៈពេលស្នាក់​នៅ​នៃ​ទិដ្ឋាការសម្រាប់​អ្នក​សារព័ត៌មាន​ចិន ​ក្រសួង​ការបរទេស​ចិន​បង្ហាញ​ថា​ សហរដ្ឋអាមេរិកត្រូវ​កែតម្រូវកំហុស​​ភ្លាម​​ បើ​មិន​ដូច្នោះទេ​ ប្រទេស​ចិន​នឹង​ចាត់​វិធានការ​តបតវិញ​

2020-05-12 15:16:35 cri

ថ្ងៃ​ទី​១១​ខែឧសភា​ លោក​ ចៅ​ លីជាន អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​​ បានសម្តែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​និង​ការ​ប្រឆាំង​យ៉ាង​ដាច់​ខាត់​ចំពោះ​ទង្វើខុសឆ្គងរបស់​អាមេរិក​ក្នុង​ពេល​ថ្មី​ៗនេះ​ដែល​សហរដ្ឋអាមេរិកគ្រោង​កំណត់​រយៈពេល​ស្នាក់​នៅ​នៃ​ទិដ្ឋាការ​សម្រាប់​អ្នក​សារព័ត៌មាន​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​សហរដ្ឋអាមរិក​ ហើយ​ទាម​ទារឱ្យ​សហរដ្ឋអាមេរិក​កែ​តម្រូវកំហុសភ្លាម​ បើមិន​ដូច្នោះ​ទេ​ ប្រទេស​ចិន​នឹង​ចាត់​វិធានការ​តបតវិញ​ចំពោះ​សហរដ្ឋអាមេរិក​។

តាម​ការ​ផ្សាយ​ដំណឹង​បាន​ឱ្យ​ដឹងថា​ ក្រសួង​សន្តិសុខជាតិ​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​នៃ​សេចក្តីព្រាងច្បាប់​កាលពី​ថ្ងៃ​ទី​៨​ខែឧសភា​ថា​ រយៈពេល​ស្នាក់​នៅ​នៃ​ទិដ្ឋាការសម្រាប់​អ្នក​សារព័ត៌មានចិន​​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​នឹងមិន​លើស​ពី​៩០​ថ្ងៃ​នោះ​ទេ​ ហើយ​បាន​ថ្លែងថា​ វិធានការ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណងពង្រឹងសមភាព​​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ ។ ទាក​ទិននឹង​រឿងនេះ​ លោក ចៅ លីជាន បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៃ​ក្រសួង​ការបរទេស​ចិន​ថា​ ​ សហរដ្ឋអាមេរិក​យក​អ្វី​ដែល​ហៅ​ថា​ “ភាព​ស្មើគ្នា​”ជា​លេស បន្តដំឡើង​កម្រិត​​គាប​សង្កត់ខាង​នយោបាយ​ចំពោះ​ប្រព័ន្ធ​សារព័ត៌មាន​ចិន​ នឹង​រំខាន​យ៉ាងធ្ងន់​ធ្ងរ​ដល់សកម្មភាព​ផ្សព្វផ្សាយប្រកប​ជា​ប្រក្រតីភាពរបស់​ប្រព័ន្ធ​សារព័ត៌មាន​​​ចិន​នៅ​សហរដ្ឋអាមេរិក​​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស