郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងរៀបចំ“ទិវាទិញទំនិញបេតិកភណ្ឌវប្បធម៌អរូបី”ក្នុងទិវាបេតិកភណ្ឌវប្បធម៌និងធម្មជាតិ

2020-05-12 15:32:16 cri

 ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០២០ជា​ទិវា​បេតិកភណ្ឌ​វប្បធម៌​និង​ធម្មជាតិ ។ ដល់​ពេល​នោះ វេទិកា​លក់​ទំនិញ​តាម​អនឡាញ​ដូច​ជា​អាលីបាបា ជីងទុងនិង​ស៊ូនីង​ជា​ដើម​នឹង​រួម​គ្នា​រៀប​ចំ​“ទិវា​ទិញ​ទំនិញបេតិកភណ្ឌ​វប្បធម៌អរូបី”។

      មន្រ្តី​ទទួល​ខុស​ត្រូវ​នៃ​នាយក​ដ្ឋាន​បេតិកភណ្ឌ​វប្បធម៌អរូបីនៃ​ក្រសួង​វប្បធម៌​និង​ទេស​ច​រណ៍ចិន​បាន​ថ្លែង​ថា បេតិកភណ្ឌ​វប្បធម៌អរូបី​មាន​ឧត្តមភាព​ដ៏​វិសេស​វិសាល​ក្នុង​ការ​ជំរុញ​ការ​ប្រកប​អាជីព ក៏​ដូច​ជា​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​យុទ្ធនាការ​ពុះពារ​​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​​ភាព​ក្រីក្រផង​ដែរ ។ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ការ​យក​ឈ្នះ​លើ​ឧបសគ្គ​នៃ​ការ​លុប​បំបាត់​​ភាព​ក្រីក្រ ការ​រៀបចំ​“ទិវា​ទិញ​ទំនិញបេតិកភណ្ឌ​វប្បធម៌អរូបី”ក្នុង​ពេល​នេះគឺ​មាន​អត្ថន័យ​ជា​វិជ្ជមាន​ចំពោះ​ការ​ជួយ​ដល់​អ្នកស្នង​មរតក​បេតិកភណ្ឌវប្បធម៌​អរូបី អង្គភាពការ​ពារ​គម្រោង​វប្បធម៌​អរូបីនិង​សហគ្រាស​ពាក់​ព័ន្ធ​នឹង​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជា​ច្រើន​ឱ្យ​ពុះ​ពារ​ផល​ប៉ះ​ពាល់​ពី​ជំងឺ​ឆ្លង ជំរុញ​ការ​ចូល​បម្រើ​ការ​ងារ​ឡើង​វិញ​និង​ស្តារ​ផលិតកម្ម​ឡើង​វិញ ក៏​ដូច​ជា​ជំរុញ​ការ​ប្រើ​ប្រាស់​ក្នុង​សង្គម​ផង​ដែរ ៕

 

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស