刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាង៖ប្រឈមមុខនឹងការលំបាកមិនធ្លាប់មាន ត្រូវផ្តោតសំខាន់ទៅលើការធានា៦ចំណុច

2020-05-12 15:36:11 cri

    ថ្ងៃទី១១ ខែឧសភា ​លោក​លីខឺឈាង​នាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែងនៅ​ក្រុង​ប៉េកាំង​ថា​ ​ដោយ​រង​ឥទ្ធិពល​ពី​ជំងឺកូវីដ​-១៩​និង​ការ​ថយចុះ​នៃ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ ​ការ​អភិវឌ្ឍ​នៃ​​ប្រទេស​ចិន​ប្រឈមមុខ​នឹង​ការ​លំបាក​និង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​។​ដូច្នេះ ​លោក​លើក​ឡើង​ថា​ ​ត្រូវ​បង្កើន​កម្លាំង​គ្រប់គ្រង​ម៉ាក្រូ​ ​ចំណុច​សំខាន់​នៃ​កិច្ច​សម្រួល​គោលនយោបាយ​ត្រូវ​ផ្តោត​លើ​​ការ​ធានា​៦​ចំណុច​និង​ស្ថិរភាព​៦​ចំណុច​។

លោក​លីខឺឈាង​បាន​គូសបញ្ជាក់​ថា​ ​ត្រូវ​ផ្តោតសំខាន់​ទៅ​លើ​ការ​ធានា​ឱ្យ​ពលរដ្ឋ​​មាន​ការងារ​ធ្វើ​ ​ធានា​ដល់​ជីវភាព​រស់​នៅ​ជា​មូលដ្ឋាន​ ​ធានា​តួអង្គទីផ្សារ ​ធានា​សន្តិសុខ​ស្បៀង​និង​ថាមពល ​ធានា​ស្ថិរភាព​ខ្សែសង្វាក់​ផ្គត់​ផ្គង​​ ​ធានា​ការ​ដំណើរ​ការ​នៃ​​មូលដ្ឋាន​។​រក្សា​បាន​នូវ​​ការ​ធានា​ទាំង​នេះ ក៏​អាច​លំនឹង​នូវ​មូលដ្ឋាន​​សេដ្ឋកិច្ច​ ទើប​អាច​ពង្រឹង​មូលដ្ឋាន​សម្រាប់​ការ​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារបង្គួរ​ដោយ​គ្រប់​ជ្រុងជ្រោយ​។

លោក​លីខឺឈាង​បន្តទៀតថា​ ​ត្រូវ​ចាត់​ទុក​ការ​ជួយ​សហគ្រាស​ធុន​តូច​និង​មធ្យម​ឱ្យ​ឆ្លង​ផុត​ការ​លំបាក​ជា​ខ្លឹមសារ​សំខាន់​នៃ​គោលនយោបាយ​ម៉ាក្រូ​។​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ពឹងផ្អែក​លើ​កំណែ​ទម្រង់​និងបើក​ចំហ​ ជំរុញ​កម្លាំង​រស់វើក​នៃ​ទីផ្សារ​និង​កម្លាំង​ច្នៃ​ប្រឌិត​ក្នុង​សង្គម​ ​ខិតខំប្រឹងប្រែង​សម្រេច​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស