郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖អ្នកនយោបាយអាមេរិកដែលដើរផ្លូវខុសមិនមែនប្រលែងជាមួយភ្លើងទេ តែគឺប្រលែងជាមួយជីវិត

2020-05-12 15:12:19 cri

  ថ្ងៃ​ទី​១០​ខែ​ឧសភា កាសែត​ញូវ​យ៉ក​ថែម​អាមេរិក​បាន​ចុះ​ផ្សាយ​ដំណឹង​ថា ទីភ្នាក់ងារ​FBIនិង​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិកកំពុង​ត្រៀម​ចេញ​សេចក្តី​ព្រមាន​ជា​សាធារណៈមួយ​ដែល​ថា” ពួកHackerចិន​ប៉ុន​ប៉ង​លួច​យក​លទ្ធផល​ស្រាវ​ជ្រាវ​ខាង​ការ​ស្រាវ​ជ្រាវ​និង​ផលិត​វ៉ាក់​សាំង​កូវីដ​១៩​និង​វិធី​ព្យាបាល​ជំងឺ​កូវីដ​១៩​របស់​អាមេរិក”។

      ការ​ចោទ​ប្រកាន់​ប្រទេស​ចិន​អំពី​បញ្ហា​ស្រាវ​ជ្រាវ​និង​ផលិត​វ៉ាក់​សាំង គឺ​ជា​ឧបាយ​កល​ថ្មី​បំផុត​របស់​អាមេរិក​ក្នុង​សកម្មភាព​មួយ​ចំនួន​ដែល​លាប​ពណ៌​ទៅ​លើ​ប្រទេស​ចិន​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដែល​មិន​ត្រឹម​តែ​បាន​លាត​ត្រដាង​នូវ​ភាព​​អាត្មានិយមនិង​គ្មានគុណ​ធម៌​របស់​ពួក​គេ​ដែល​គិត​តែ​ពី​រឿង​ព្រួយ​បារម្ភ​ថា​ប្រទេស​ចិន​ឈានមុខ​អាមេរិក​លើ​ការ​ស្រាវ​ជ្រាវ​និង​ផលិត​វ៉ាក់​សាំង ក្នុង​គោល​បំណង​ឱ្យ​អាមេរិក​ត្រួត​ត្រា​លើ​សិទ្ធិ​ម្ចាស់​ការ​ក្នុង​ការ​ស្រាវ​ជ្រាវ​និង​ផលិត​វ៉ាក់​សាំង​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​វាយ​ប្រហារ​ចំពោះ​ប្រទេស​ចិន​ពី​សំណាក់​អ្នក​នយោបាយ​អាមេរិក​ទាំង​នេះ​គឺ​ដល់​កម្រិត​គួរ​ឱ្យ​អ្នក​ផង​ភ្ញាក់​ផ្អើល។

      ចាប់​ពី​បាន​ផ្ទុះ​រាល​ដាល​ជំងឺ​ឆ្លង​មក តើ​រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​អ្វី​ខ្លះ​ខាង​វិស័យ​ស្រាវ​ជ្រាវ​និង​ផលិត​វ៉ាក់​សាំង​? នៅ​ខែ​មីនា​ឆ្នាំ​២០២០ រដ្ឋាភិបាល​អាមេរិក​ត្រូវ​ប្រព័ន្ធ​សារ​ព័ត៌មាន​ទម្លាយ​ថាប៉ុន​ប៉ង​ទិញ​បច្ចេកទេស​ស្រាវ​ជ្រាវ​និង​ផលិត​វ៉ាក់​សាំង​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវសាស្រ្ត​អាល្លឺម៉ង់​មួយ​សម្រាប់​ទុក​ឱ្យ​អាមេរិក​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង ។

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស