李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកផ្អាកសកម្មភាពនៅតំបន់មួយចំនួនរបស់ប្រទេសយេម៉ែនដោយសារករណីជំងឺឆ្លង

2020-05-11 15:11:30 cri

    ការិយាល័យ​នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​យេម៉ែន​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០​ខែឧសភា​ថា​ ដោយមើល​ឃើញពី​ការរាល​ដាល​នៃ​ជំងឺ​ឆ្លង​នៅ​យេម៉ែន​ អង្គការសុខភាព​ពិភពលោក​បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង​របស់​បុគ្គលិក​នៅ​ខេត្ត​ទាំង​៤​របស់​យេម៉ែន​ រួម​មាន​ខេត្ត Sana'a ​ ខេត្ត​ Sada ខេត្ត​Ibb និង​ខេត្ត​ HUDAYDAH   រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី។ វិធាន​ការ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ការពារ​សុខភាព​និង​សុវត្ថិភាព​របស់​បុគ្គលិក​ពាក់​ព័ន្ធ​ ព្រម​ពេល​ជាមួយ​គ្នា​នេះ​ក៏​រំពឹង​ថាអង្គការ​ប្រដាប់​អាវុធHouthi​អាច​ប្រកាស​ពីករណី​ជំងឺ​ឆ្លងដោយ​កាន់​តែ​មាន​តម្លាភាពផង​ដែរ​។

តាម​ការ​ផ្សាយ​ដំណឹង​បាន​ឱ្យ​ដឹងថា​​ តំបន់​ភាគ​ច្រើន​នៃ​ខេត្ត​ទាំង​៤​នេះ​គឺ​ស្ថិតក្រោម​ការ​គ្រប់​គ្រង​របស់​​អង្គការប្រដាប់​អាវុធHouthi​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស