翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ជាជំនួយលើកទី ២ ដែលប្រទេសចិនផ្តល់ជូនអេហ្ស៊ីបបានសម្រេចការប្រគល់និងទទួល

2020-05-11 15:22:10 cri

图片默认标题_fororder_微信图片_20200511153351 

    ថ្ងៃទី ១០ ខែ​ឧសភា ពិធី​ប្រគល់និង​ទទួល​សម្ភារៈ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​COVID-19​លើក​ទី ២​ ដែលជា​ជំនួយ​ប្រទេសចិន​ជូន​​ដល់​អេហ្ស៊ីប​បានបើក​ធ្វើ​នៅ​ក្រុង​គែរ​ រដ្ឋធានី​ប្រទេស​អេហ្ស៊ីប​ ។ សម្ភារៈ​ទាំង​នេះ​រួម​មាន​ម៉ាស់​N95 សម្លៀកបំពាក់​ការពារ​​ និង​ថ្នាំ​ធ្វើ​តេស្ត​រក​វីរុស​​ជាដើម ។

图片默认标题_fororder_微信图片_20200511153356

      ថ្លែង​ក្នុង​ពិធី​ប្រគល់​និង​ទទួល​សម្ភារៈ​ លោក​Liao Liqiang​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អេហ្ស៊ីប​បាន​លើក​ឡើង​ថា ប្រទេសចិន​បាន​គាំទ្រ​យ៉ាងមុតមាំ​​​ជាប់​រហូត​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​របស់​អេហ្ស៊ីប​ ហើយ​ជឿជាក់ថា ប្រទេសចិន​និង​អេហ្ស៊ីប​អាច​ប្រកៀក​ស្មា​ធ្វើ​កិច្ចសហប្រតិបត្តិការជា​មួយ​គ្នា​​ និង​ពុះពារ​ឧបសគ្គ​ក្នុង​គ្រា​អាសន្ន​ ហើយ​មុខ​​ជា​អាចយក​ជ័យ​ជម្នះ​លើ​ជំងឺ​ឆ្លង​លើក​នេះ​ជាក់​ជាពុំ​ខាន​​។

图片默认标题_fororder_微信图片_20200511153359

      លោក​វ៉ាអែល សាអែ​ ឧបការី​​​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អេហ្ស៊ីប​បាន​ថ្លែង​ថា ប្រទេស​អេហ្ស៊ីប​សូម​ថ្លែងអំណរគុណដល់​ប្រទេសចិន​ដែលបាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​អេហ្ស៊ីប ព្រមនិង​ជឿជាក់​ថា ក្រោយពី​បញ្ចប់​ការរីករាលដាល​នៃ​ជំងឺ​ឆ្លង​លើក​នេះ កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​មានភាពកាន់តែ​ស៊ីជម្រៅជា​មិន​ខាន​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស