郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ ប្រជានិយមមិនមែន “ស្នេហាជាតិនិយម”ទេ អ្នកនយោបាយអាមេរិកមិនត្រូវបកស្រាយពង្វាងអត្ថន័យនៃ “ស្មារតី៤ឧសភា”របស់ចិនឡើយ

2020-05-11 14:42:49 cri

     នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក Matthew Pottinger ឧបការី​រង​ទទួល​បន្ទុក​កិច្ច​ការ​សន្តិសុខ​របស់​ប្រធានាធិបតី​អាមេរិក​ដែល​អួត​អាង​ថា​ខ្លួន​យល់​ច្បាស់​ពី​ប្រទេស​ចិន បាន​ថ្លែង​សុន្ទរកថា​ដោយ​ភាសា​ចិន​ក្នុង​មជ្ឈមណ្ឌល​Miller នៃ​សកលវិទ្យាល័យVirginia ដោយ​បាន​និយាយ​មួល​បង្កាច់​ថា​ “​ស្មារតី៤​​ឧសភា” ​របស់​ចិន​គឺ​ជា​ “ប្រជា​សាមញ្ញ​និយម”ដែល​ប្រឆាំង​​នឹង​អំណាច​រដ្ឋបាល​ ព្រម​ទាំង​បាន​និយាយ​បំផ្លើស​ពីរឿង​នេះ ក្នុង​ន័យ​វាយ​ប្រហារ​ផ្លូវ​អភិវឌ្ឍ​ន៍​របស់​ប្រទេស​ចិន​ទៀត​ផង ។

      ពេល​រំលឹក​ពី​​អាជីព​ជា​អ្នក​នយោបាយ​​របស់​លោក Matthew Pottinger  អាច​​ឃើញ​យ៉ាង​ច្បាស់​ថា គំនិត​របស់​លោក​មានភាព​​លំអៀង​ខាងទស្សនៈ​មនោគមវិជ្ជា​និង​គំនិត​សង្រ្គាម​​ត្រជាក់ លោក​បាន​ចូល​រួម​ព្រឹតិ្តការណ៍​ជម្លោះ​រវាង​ចិន​និង​អាមេរិក​មួយ​ចំនួន ។ តាំង​ពី​ករណី​ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​ឡើង​មក ចាប់​ពីការ​ហៅ​ឈ្មោះ​​វីរុស​កូវីដ​១៩ថា​ជា​វីរុស​ចិន  រហូត​ដល់​ជំរុញ​ឱ្យ​អាមេរិក​ផ្អាក​ផ្តល់​ថវិកា​ដល់​អង្គការ​សុខភាព​ពិភពលោក សុទ្ធតែ​មាន​វត្តមាន​​របស់​លោកMatthew Pottinger ផង​ដែរ ។ កាល​ពី​ខែ​មីនា ឆ្នាំ​នេះ លោកMatthew Pottinger  បាន​ខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​ចំនួន​បុគ្គលិកនៃ​អង្គភាព​​ប្រព័ន្ធ​សារព័ត៌មាន​ចិន​ប្រចាំ​នៅ​អាមេរិក បានបង្កើត​ជា​​ឧបសគ្គ​យ៉ាងធំ​​ក្នុង​ការ​ផ្លាស់​ប្តូរ​វប្បធម៌មនុស្ស​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ។ ប៉ុន្តែ​ពេល​ថ្លែង​សុន្ទរកថា​លើក​នេះ លោក​បែរ​ជា​រិះគន់​ប្រទេស​ចិន​ថា បាន​ “បណ្តេញ​”​អ្នក​សារព័ត៌មាន​បរទេសចេញ​ពី​ដែន​ចិនទៅវិញ​ នេះ​ជា​ទង្វើ​​ចោរ​ស្រែក​ចាប់​ចោរសុទ្ធសាធ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស