翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រោយពីផ្ទុះជំងឺឆ្លង ជើងយន្តហោះខ្សែទីមួយដឹកទំនិញអន្តរជាតិតាមពេលកំណត់របស់ខេត្តហ៊ូប៉ីត្រូវបានដាក់ឱ្យប្រើប្រាស់

2020-05-11 15:23:05 cri

      រសៀល​ថ្ងៃទី ១០ ខែឧសភា យន្តហោះ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ហោះ​ចេញ​​ពី​ព្រលានយន្តហោះ​អន្តរជាតិTianhe​ ក្រុង​វូហាន ខេត្ត​ហ៊ូប៉ី​ ដែល​​ជា​សញ្ញា​បង្ហាញ​ថា ជើងយន្តហោះ​ដឹកទំនិញ​អន្តរជាតិ​តាម​ពេល​កំណត់​ដែល​ហោះ​ហើរ​ពី​ក្រុង​វូហានប្រទេសចិន​​ទៅ​ដល់​ក្រុង​Osakaប្រទេស​ជប៉ុន​បាន​សម្រេច​ការ​ហោះហើរ​ដោយ​ជោគជ័យ​ជា​លើក​ដំបូង ហើយ​ក៏​បាន​បង្ហាញ​ដែរថា ជើង​យន្តហោះ​ខ្សែទី​មួយ​ដឹក​ទំនិញ​អន្តរជាតិ​តាម​ការ​កំណត់​​របស់​ខេត្ត​ហ៊ូប៉ី​​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ​ក្រោយ​ពី​ការ​​ផ្ទុះ​​​ជំងឺ​COVID-19​កន្លង​មក​ ។

图片默认标题_fororder_1

      ចាប់​ពី​ថ្ងៃទី ១០ ខែ​ឧសភាត​ទៅ​ រាល់ថ្ងៃនឹង​​មាន​ជើង​យន្តហោះ​ម្តង​ដែល​ហោះហើរ​ទៅ​កាន់​ក្រុង​ Osakaប្រទេស​ជប៉ុន​ ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈ​សម្រាប់ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​​ទៅ​​ជប៉ុន ព្រមនិង​ដឹក​ទំនិញ​មួយ​ចំនួន​របស់​ជប៉ុន​មក​ក្រុង​វូហានវិញ​ ។ ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ជើង​យន្តហោះ​តាម​ពេល​កំណត់​​អាចកាត់បន្ថយ​ដើមទុន​ដឹក​ទំនិញ​របស់​សហគ្រាស​ពាក់ព័ន្ធបាន​ប្រហែល ២០% ។

        សូម​បញ្ជាក់ថា គិត​រហូត​មក​ទល់​បច្ចុប្បន្ន ជើងយន្តហោះ​ដឹក​ទំនិញ​អន្តរជាតិ​ដែល​ហោះ​ហើរ​ពីក្រុង​វូហាន​ដល់​​ក្រុង Los Angeles ​ , Melbourne ,ប៉ារីស និង​Frankfurt ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាបន្ត​បន្ទាប់​​ ៕​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស