郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីឆ្លងថ្មីជំងឺកូវីដ១៩និងករណីស្លាប់ប្រចាំថ្ងៃនៅប្រទេសអ៊ីតាលីបានធ្លាក់ចុះដល់តួលេខទាបបំផុតក្នុងរយៈពេលពីរខែកន្លងទៅ

2020-05-11 15:04:40 cri

  ​ទិន្នន័យ​​ស្ថិតិ​ដែល​ស្ថាប័ន​ការពារ​កិច្ច​ការ​ស៊ីវិល​នៃ​ប្រទេស​អ៊ីតាលីបាន​​ប្រកាស​នៅ​ថ្ងៃទី ១០ ខែ​ឧសភា​បាន​បង្ហាញ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ដដែល នៅ​ប្រទេស​អ៊ីតាលី មាន​ករណី​ឆ្លងថ្មី​​នៃ​ជំងឺ​កូវីដ១៩ចំនួន​​៨០២​នាក់ ករណី​ឆ្លង​សរុប ២១៩០៧០​នាក់ ករណី​ស្លាប់​ថ្មី​ ១៦៥​នាក់ សរុប​៣០៥៦០​នាក់ ។  ករណី​ឆ្លង​ថ្មី​និង​ករណី​ស្លាប់​ប្រចាំ​ថ្ងៃ បាន​ធ្លាក់​ចុះ​ដល់​តួលេខ​ទាប​បំផុត​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​ទៅ​នេះ ។

      ថ្ងៃទី ១០ ខែ​ឧសភា ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​អ៊ីតាលី លោក  Conte នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​បាន​ថ្លែង​ថា នៅ​រដូវ​ក្តៅ​ឆ្នាំ​នេះ ប្រជាជន​អ៊ីតាលី​ប្រហែល​អាច​ទៅ​លេង​កំសាន្ត​នៅតាម​​មាត់​សមុទ្រឬ​ឡើង​ភ្នំ ប៉ុន្តែ​ត្រូវ​គោរពតាម​​ការ​កំណត់ពាក់ព័ន្ធ​​ដូច​ជាការ​រក្សា​​គម្លាត​ក្នុងទំនាក់​ទំនង​សង្គម​​ជា​ដើម ។ ចំណែក​​ពេលវេលាដក​បម្រាម​​​ជំហាន​ក្រោយ​ នឹង​ធ្វើ​តាម​សំណើ​របស់​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​និង​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​ករណី​ជំងឺ​​ឆ្លងនា​​ប៉ុន្មាន​សបា្តហ៍​ខាង​មុខ​នេះ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស