刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីជីបូទីផ្តល់គ្រឿងឥស្សរិយយសថ្នាក់ជាតិដល់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់ចិន

2020-05-11 15:09:31 cri

    ថ្ងៃទី១០ ខែឧសភា ​លោក​Abdoulkader Kamil ​Mohamed​នាយករដ្ឋមន្ត្រី​ជីប៊ូទី​បាន​ផ្តល់​គ្រឿង​ឥស្សរិយយស​ថ្នាក់​​ជាតិ​​ទិវា​ឯករាជ្យ​២៧ មិថុនា​ដល់​សមាជិក​ចំនួន​១២​រូប​​នៃ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​-១៩​របស់​ចិន​ ដើម្បី​កោត​សរសើរ​ពី​ការ​រួម​ចំណែក​​របស់​ក្រុម​អ្នក​ជំនាញ​ចិន​ក្នុង​ការ​ប្រយទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​-១៩​នៅ​ជីបូទី។

    លោក​Kamil​បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ជីបូទី​ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ​ព្រមនិង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ណែនាំ​ការងារ​បង្ការ​និង​ព្យាបាល​ជំងឺ​កូវីដ​-១៩​របស់​ក្រុម​អ្នក​ជំនាញ​ចិន​។លោក​បាន​ថ្លែង​ថា​ នៅ​ក្នុង​អំឡុង​ពេល​ផ្ទុះ​ករណី​ជំងឺ​កូវីដ​-១៩ ​ក្រុម​អ្នកជំនាញ​ចិន​បាន​ចុះ​​ទៅ​មន្ទីរ​ពេទ្យ​ ​​ផ្លាស់ប្តូរ​និង​ចែក​រំលែក​បទពិសោធន៍​ជា​មួយ​ភាគី​ជីបូទី ​និង​លើក​​សំណើ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ភាគី​ជីបូទី​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​-១៩។​ការ​មកដល់​របស់​ក្រុម​អ្នក​ជំនាញ​ចិន​បាន​ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​ជីបូទី​និង​ប្រទេស​ចិន​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស