郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីជំងឺឆ្លងមានភាពធូរស្រាលហើយ ដូច្នេះវីរុសកូវីដ១៩គឺបង្កើតឡើងដោយមនុស្ស? អ្នកជំនាញអ៊ីតាលីថ្លែងថា ខ្ញុំមិនយល់ឃើញដូច្នេះទេ

2020-05-11 15:23:57 cri

     ថ្ងៃទី ៩ ខែ​ឧសភា តាម​ម៉ោង​ក្នុងតំបន់ ពេល​ថ្លែង​ក្នុង​សនិ្នសីទ​សារព័ត៌មាន​មួយ​លើក អភិបាល​នៃ​តំបន់​Veneto​ប្រទេស​អ៊ីតាលី​បាន​ថ្លែង​ថា កម្លាំងរីក​រាល​ដាល​របស់​វីរុសបាន​និង​កំពុង​កាត់​បន្ថយ ដូច្នេះ​វីរុស​គឺ​បង្កើត​ឡើង​ដោយ​មនុស្សឬ ។ ព្រោះ​ថា​បើ​វីរុស​កើត​ចេញ​ពី​ធម្មជាតិ​ កម្លាំង​រីក​រាល​ដាល​មិន​អាច​ត្រូវ​បន្សោយ​យ៉ាង​ឆាប់​រហ័សដូច្នេះ​ទេ ។ លោក​ក៏បាន​ថ្លែង​ទៀត​ថា លោក​បាន​ចាប់​អារម្មណ៍​​ថា ​បច្ចុប្បន្ន ភាព​ឆម្លង​របស់​​វីរុស​ក៏​កាន់​តែ​ទន់​ខ្សោយ​ផង​ដែរ ។

    ទាក់​ទិន​នឹង​រឿង​នេះ ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​នៃ​ប្រទេស​អ៊ីតាលី អ្នក​ទទួល​ខុស​ត្រូវ​នៃ​បន្ទប់​ពិសោធន៍​មីក្រូ​ជីវសាស្ត្រ​របស់​មន្ទីរ​សិក្សា​ស្រាវជ្រាវ​ជំងឺ​ឆ្លង​នៃ​ប្រទេស​អ៊ីតាលី​បាន​ថ្លែង​ថា វីរុស​ចុះ​ទន់​ខ្សោយ​មិន​មែន​ជា​ស្តង់ដា​ដែល​អាច​​​សន្និដ្ឋាន​ថា វីរុស​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ឬ​អត់​នោះ​ទេ ។ បច្ចុប្បន្ន គ្មាន​អ្នក​ណា​បាន​រក​ឃើញ​ភស្តុតាង​ដែល​អាច​បញ្ជាក់​ថា វីរុស​កើត​ចេញ​ពី​បន្ទប់​ពិសោធ​ន៍​នោះ​ទេ ។ អ្នក​ទទួល​ខុស​ត្រូវ​រូប​នេះ​សង្កេត​ឃើញ​ថា ករណីឆ្លង​ត្រូវ​បាន​បន្សោយ​គឺ​ដោយ​សារ​វិធានការ​បង្ការ​និង​គ្រប់​គ្រង​បាន​រំលេច​នូវ​ប្រសិទ្ធភាព ៕

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស