王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ច្រកចូលដែនរហ័សរវាងចិននិងកូរ៉េខាងត្បូងបានដាក់ឱ្យដំណើរការជាផ្លូវការ ពាណិជ្ជករកូរ៉េខាងត្បូងអាចវិលត្រឡប់ទៅចិនដើម្បីស្តារផលិតកម្មឡើងវិញជាលើកទី១បន្ទាប់ពីផ្ទុះជំងឺឆ្លង

2020-05-11 15:22:35 cri

     ក្រោមបរិបទ​ដែល​ជំងឺកូវីដ១៩បាន​និងកំពុង​រាតត្បាតនៅ​ទូទាំងពិភពលោក​ ប្រទេស​ចិន​​និង​​កូរ៉េខាងត្បូង​បាន​ចាប់ផ្តើម​យន្តការ​ច្រកចូលដែនរហ័សមុនគេបង្អស់​នៅទូទាំង​ពិភពលោក​ក្រោម​ក្របខ័ណ្ឌ​នៃយន្តការ​សហប្រតិបត្តិការ​បង្ការ​និង​គ្រប់គ្រងជំងឺឆ្លង​ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់ពាណិជ្ជករដែលមានតម្រូវការ​បន្ទាន់​ក្នុងវិស័យធុរកិច្ច​ ​ចរាចរណ៍​ទំនិញ​ ផលិតកម្ម​និង​សេវាកម្ម​ខាង​បច្ចេកទេសជាដើម​ក្នុងការ​ចូលដែន​នៃប្រទេស​ទាំងពីរ។​ ​នាថ្ងៃទី​១០ខែឧសភា​ ​បុគ្គលិកការងារ​ជាង​២០០នាក់​នៃ​ក្រុមហ៊ុន​អេឡិចត្រូនិក ​samsung​កូរ៉េខាងត្បូង​បាន​ធ្វើដំណើរទៅកាន់​ប្រទេសចិន​តាមយន្តហោះពិសេស​ ដែល​បាន​ក្លាយទៅ​ជា​​បុគ្គលិកសហគ្រាសកូរ៉េខាងត្បូង​ដំបូងបង្អស់​ដែល​បានធ្វើ​ដំណើរតាម​ច្រកចូលដែន​រហ័ស​នេះ​។

      លោក​ Lee Seong-Ho មន្ត្រីសម្របសម្រួល​ផ្នែក​ការទូតនិង​សេដ្ឋកិច្ច​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​ថា​ ​កូរ៉េខាងត្បូង​និង​ចិន​កំពុង​ស្ថិតក្នុង​ខណៈពេលសំខាន់​នៃការ​រៀបចំ​សេដ្ឋកិច្ចឡើងវិញ​ ​ការ​បើកច្រកចូលដែនរហ័សរវាងប្រទេសទាំងពីរ​គឺជា​ដំណឹង​ល្អ​សម្រាប់​ពិភពលោក​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស