郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកខាមេនីមគ្គុទ្ទេសក៍កំពូលអ៊ីរ៉ង់ថ្លែងថា បស្ចិមប្រទេសបានបរាជ័យក្នុងការប្រយុទ្ធជំងឺកូវីដ១៩ជាសកលលើកនេះ

2020-05-11 15:23:09 cri

   ថ្ងៃ​ទី​១០​ខែ​ឧសភា តាម​ម៉ោង​ក្នុង​តំបន់ លោក​ខាមេនីមគ្គុទ្ទេសក៍កំពូល​អ៊ីរ៉ង់បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នៃ​បញ្ជាការដ្ឋាន​ជាតិ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​អ៊ីរ៉ង់​តាម​ប្រព័ន្ធ​វីដេអូ ។ ថ្លែង​ក្នុង​កិច្ច​ប្រជុំ លោក​បាន​លើកឡើង​ថា បស្ចិមប្រទេស​បាន​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ជំងឺ​កូវីដ​១៩​ជា​សកលលើក​នេះ ការ​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​អាមេរិក​និង​ទ្វីប​អឺរ៉ុប​យឺត​ជាង​ប្រទេស​ដទៃ​ទៀតយ៉ាង​ហោច​ណាស់​មួយ​ខែ ដូច​នេះ ពួក​គេ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ត្រៀម​លក្ខណៈបង្ការ​ឱ្យ​បាន​ល្អ ប៉ុន្តែ ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​នោះ​ទេ។ ការ​លំបាក​គ្រប់​បែប​យ៉ាង ដូច​ជា​អ្នក​ឆ្លង​ជំងឺ​និង​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​មាន​ចំនួន​យ៉ាង​ច្រើននិង​ការ​បាត់​ការ​ងារ​ជា​ដើមបាន​បញ្ជាក់​ពី​ភាព​អសមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​បស្ចិម​ប្រទេសដែល​គួរ​ត្រូវ​ចាប់​អារម្មណ៍​និង​ស៊ើប​អង្កេត ។

      ជាង​នេះ​ទៅ​ទៀត លោក​ខាមេនីក៏​បាន​រិះ​គន់​ចំពោះ​ទស្សនៈតម្លៃ​និង​ទស្សនៈគុណ​ធម៌​របស់​បស្ចិម​ប្រទេស​ដោយ​បាន​សម្គាល់​ថា ទស្សនៈតម្លៃ​ដែល​ចាត់​ទុក​សម្ភារៈនិង​លុយ​កាក់​ជា​ស្នូល​ធ្វើ​ឱ្យ​ពួក​គេធ្វេស​ប្រហែស​នឹង​ក្រុម​មនុស្ស​ងាយ​រង​គ្រោះដូច​ជា​មនុស្ស​ចាស់ អ្នក​ជំងឺ​និង​អ្នក​ក្រី​ក្រ​ជា​ដើម ប្រការ​នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​ទទួល​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស