魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កុមារ ៣ នាក់នៅរដ្ឋញូវយ៉កបានស្លាប់ដោយសារជំងឺដែលមិនស្គាល់រោគសញ្ញាប្រកាសទាក់ទិននឹងជំងឺកូវីដ ១៩

2020-05-10 16:08:40 cri

    លោក ​Andrew ​Cuomo ​អភិបាល​រដ្ឋញូវយ៉ក​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថៃ្ងទី ​៩ ​ខែឧសភា​ តាម​ម៉ោង​នៅ​ក្នុងតំបន់ ​ថា ​កុមារ ​៣ ​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មួយ​ដែល​មិន​ស្គាល់​រោគសញ្ញា​បាន​ទាក់ទិន​នឹង​វីរុស​កូវីដ​ ១៩ ​។​ក្នុងនោះ ​កុមារម្នាក់​នៅ​ទីក្រុង​ញូវយ៉ក​ទើបតែ​មាន​អាយុ ​៥ ​ឆ្នាំ​ប៉ុណ្ណោះ ​ហើយបាន​ស្លាប់​កាលពី​ថ្ងៃទី ​៨ ​ខែ​ឧសភា​។​

    គិត​រហូតដល់​ថៃ្ងទី ​៩ ​ខែឧសភា​ តាម​ម៉ោង​នៅ​ក្នុងតំបន់ ​យ៉ាងហោចណាស់​មាន​កុមារ ​៧៣ ​នាក់​នៅ​រដ្ឋញូវយ៉ក​បាន​ឆ្លង​ជំងឺ​នេះ។​លោក ​Andrew ​Cuomo ​បាន​លើកឡើង​ថា ​កុមារ​ភាគច្រើន​មិនបាន​បង្ហាញ​នូវ​រោគសញ្ញា​ធម្មតា​នៃ​ជំងឺ​កូវីដ​ ១៩ ​នោះទេ ​ប៉ុន្តែ​ការ​ធ្វើតេស្ត​រក​វីរុស​និង​អង្គបដិប្រាណ​នៃ​កូវីដ​ ១៩ ​ដែល​ជា​លទ្ធផល​មាន​វិជ្ជមាន​។​

    រដ្ឋញូវយ៉ក​នឹង​រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ក្រុមហ្សែន​ញូវយ៉ក​និង​សាកលវិទ្យាល័យ ​Rockefeller ​ដើម្បី​កំណត់​មូលហេតុ​នៃ​ជំងឺឆ្លង​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស