孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងអង្គការសុខភាពពិភពលោករួមគ្នាគ្រោងការណែនាំនៃការរៀបចំការប្រកួតក្នុងរយៈពេលទប់ទល់នឹងជំងឺឆ្លង

2020-05-10 16:03:23 cri

    ពេលថ្មីៗ​កន្លងទៅនេះ​ អង្គការ​សុខភាព​ពិភពលោក​បានសួរមតិពី​អង្គការកីឡា​ជាច្រើន​ដែលរួមមាន​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ ​គ្រោងនិង​ប្រកាស​ការណែនាំពី​ការរៀបចំ​ការប្រកួតក្នុង​រយៈពេល​ទប់ទល់នឹង​ជំងឺឆ្លងកូវីដ១៩ ​ដើម្បីផ្តល់​ការណែនាំ​កាន់តែ​ច្រើនដល់​អ្នករៀបចំការ​ប្រកួតកីឡា ​និងកំណត់​នីតិវិធី​វាយតម្លៃ​ហានិភ័យ ។​ ការណែនាំរួមមាន​កត្តាគិតពិចារណា​ជាគន្លឹះ​ជាច្រើន​ គឺ ទីមួយ ​កម្មវិធីកីឡា​ត្រូវចាត់ទុក​ជាហានិភ័យ​ទាបឬហានិភ័យ​ខ្ពស់ ទីពីរ ​ទ្រង់ទ្រាយនៃ​ការប្រកួតកីឡា​ ទីបី ក្នុងបន្ទប់​ឬនៅខាងក្រៅ ​ទីបួន ​សំណង់​កីឡាដ្ឋាន ​ទី៥ ការពិនិត្យ​បុគ្គលិក ទី៦​ ការស្វែងយល់ពី​ហានិភ័យ ។

    គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិបាន​ចែករំលែក​ការណែនាំ​នេះ​ជាមួយនឹង​សហព័ន្ធ​កីឡា​​អន្តរជាតិនិង​គណៈកម្មាធិការ​កីឡាអូឡាំពិក​ជាតិនិងក្នុងតំបន់​ ព្រមពេល​ជាមួយនេះ​បានទាមទារឱ្យ​ភាគីមាន​ពាក់ព័ន្ធផ្តល់​យោបល់តបវិញ​តាមការវិវឌ្ឍនៃ​ជំងឺឆ្លង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស