孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកថ្លែងថា ករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងអង្គការចិញ្ចឹមជីវិតអ្នកចាស់ជរារបស់សហរដ្ឋអាមេរិកគឺជាមួយភាគបីនៃចំនួនសរុបទូទាំងប្រទេសអាមេរិក នេះប្រហែលនឹងជះឥទ្ធិពលទៅលើការបោះឆ្នោតរបស់លោកត្រាំ

2020-05-10 16:01:56 cri

图片默认标题_fororder_2011898726

    តាមការផ្សាយ​នៃកាសែត ​New York​ Times ​កាលពីថ្ងៃទី៩​ខែឧសភា​តាមម៉ោង​តំបន់ឱ្យ​ដឹងថា ​តាមស្ថិតិ​ឱ្យដឹងថា​ ក្នុងមន្ទីរ​ចិញ្ចឹមជីវិត​អ្នកចាស់ជរា​និងអង្គការ​ថែទាំរយៈពេល​យូរផ្សេងទៀត​របស់​សហរដ្ឋអាមេរិក ​យ៉ាង​ហោចណាស់​បានមាន​អ្នកចាស់ជរា​និងបុគ្គលិក​ការងារ​ចំនួន២៥៦០០​នាក់បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ​ចំនួនអ្នកស្លាប់​ក្នុងមន្ទីរចិញ្ចឹម​ជីវិត​អ្នកចាស់ជរា​ប្រហែលគឺ​មួយភាគបី​ក្នុងចំនួន​សរុបទូទាំង​ប្រទេសអាមេរិក​ ដែលខ្ពស់​ជាងសមាមាត្រ​១០ភាគរយនៃ​ចំនួនអ្នកឆ្លង​ជំងឺកូវីដ១៩​ក្នុងទូទាំងប្រទេស ​។ បាតុភូត​បែបនេះ​ប្រហែល​នឹង​បណ្តាលឱ្យ​លោកត្រាំ​បាត់ការគាំទ្រពី​អ្នកចាស់ជរា ។

    ការផ្សាយ​ដំណឹងឱ្យដឹងថា​ បក្សសាធារណរដ្ឋ​និងលោកត្រាំ​បានពឹងផ្អែកលើ​សន្លឹកឆ្នោត​របស់​អ្នកចាស់ជរា​ជាប់រហូតមក​ ចំណែក​បក្ស​ប្រជាធិបតេយ្យ​គឺមានការមាន​ប្រៀបក្នុងអ្នកបោះ​ឆ្នោតវ័យក្មេង ។

    តាមការស្ទង់​មតិប្រជាជន​ថ្មីមួយនៃក្រុមហ៊ុន​ Morning ​Consult ​ឱ្យដឹងថា​ អ្នកចាស់ៗទាំង​អស់មិនពេញចិត្ត​ចំពោះ​សភាពការណ៍​ទប់ទល់នឹង​ជំងឺឆ្លងរបស់​លោកត្រាំ ​ប៉ុន្តែអត្រា​គាំទ្ររបស់​លោក ​Joseph ​Robinette ​Biden ពី​អ្នកចាស់ជរា​ដែលមាន​អាយុ៦៥ឆ្នាំ​និងអាយុច្រើន​ជាងនេះគឺនាំមុខ​១០ភាគរយ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស