魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាអាស៊ីប៉អៅអំពាវនាវដល់ពិភពលោកទាំងមូលឱ្យពួតដៃគ្នាដើម្បីពុះពារឧបសគ្គ

2020-05-09 15:04:31 cri

    វេទិកា​អាស៊ី​ប៉អៅ​បាន​រៀបចំ​សិក្ខាសាលា​តាម​បណ្តាញ​អ៊ិនធឺណេត​កាលពី​ថ្ងៃទី ​៨ ​ខែ​ឧសភា​ដោយ​កត់​សម្គាល់​ថា ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​គឺជា​វិបត្តិរួមមួយ​ដែល​មនុស្សជាតិ​កំពុង​ជួបប្រទះ។​សហគមន៍អន្តរជាតិ​មានតែ​ពួតដៃ​គ្នា​ដើម្បី​ឆ្លើយតប ​ទើប​អាច​រួម​គ្នា​ពុះពារ​ឧបសគ្គ​បាន។​ស្ថិត​ក្រោម​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លងនេះ ​សេដ្ឋកិច្ច​អាស៊ាន ​ចិន ​ជប៉ុន​និង​កូរ៉េខាងត្បូង​នៅតែ​បង្ហាញ​នូវ​ភាពរឹងមាំ​ខ្លាំង​បង្គួរ​និង​អាច​ជំរុញ​ដំណើរការ​នៃ​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់។​

    យោងតាម​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​បានឱ្យ​ដឹង​ទៀតថា ​ពិព័រណ៍​នាំចេញ​នាំចូល​ចិន​លើកទី ​១២៧ ​នឹង​ត្រូវបាន​ធ្វើឡើង​តាម​បណ្តាញ​អ៊ិនធឺណេត​ចាប់ពី​ថ្ងៃទី ​១៥ ​ដល់ ​២៤ ​ខែមិថុនា​ខាងមុខនេះ។​ដើម្បី​ទប់ទល់​យ៉ាងសកម្ម​នឹង​ផលប៉ះពាល់​នៃ​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​នឹង​មិន​ប្រមូល​សោហ៊ុយ​ពី​សហកគ្រាស​សម្រាប់​ការ​ចូលរួម​ពិព័រណ៍​នោះ​ឡើយ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស