CGTN: លោកបណ្ឌិត Kuhn ៖ ការប្រយុទ្ធជាមួយជំងឺឆ្លងកូវីដ-19 គ្មានប្រទេសណាមួយអាចធ្វើល្អជាងប្រទេសចិនទេ/ How does containing COVID-19 express the Chinese system?
ពេលទទួលបទសម្ភាសន៍ពី CGTN លោកបណ្ឌិត Robert Lawrence Kuhn ប្រធានមូលនិធិ Kuhn ប្រទេសអាមេរិកបានថ្លែងថា ការស្វែងយល់ពីប្រព័ន្ធនយោបាយរបស់ប្រទេសចិន អាចជួយកាត់បន្ថយការរើសអើង និងការប្តឹងដោយឥតហេតុផលដែលផ្តោតលើប្រភពវីរុសកូវីដ-19។
ដើម្បីស្វែងយល់ពីការដំណើរការនៃប្រព័ន្ធនយោបាយចិន មធ្យោបាយល្អបំផុតគឺ ប្រៀបធៀបការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 របស់ចិន និងការងារលុបបំបាត់ភាពក្រីក្ររបស់ចិន។ ការប្រយុទ្ធទាំងពីរនេះមានភាពស្រដៀងគ្នាចំនួន ៣ ពោលគឺ ៖
ទីមួយ ការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ ទីពីរ ការដឹកនាំរបស់លោកប្រធានរដ្ឋ ស៊ី ជីនភីង បានបង្កើតគំរូល្អមួយដល់បណ្តាមន្ត្រីរដ្ឋការគ្រប់ថ្នាក់។ ទីបី បក្សកុម្មុយនិស្តចិនមានសមត្ថភាពល្អប្រសើរក្នុងការប្រមូលផ្តុំប្រជាជននិងសម្ភរៈក្នុងទូទាំងប្រទេស។
ប្រទេសចិនយកចិត្តទុកដាក់ទាំងសិទ្ធិឯកជននិងសិទ្ធិសមូហភាព ហើយសិទ្ធិរស់រានមានជីវិត មានអាទិភាពជាងសិទ្ធិអភិវឌ្ឍន៍។ នេះជាហេតុដែលប្រព័ន្ធនយោបាយចិនអាចលុបបំបាត់ភាពក្រីក្របំផុតបាន ក៏ដូចជាអាចប្រយុទ្ធប្រឆាំងជំងឺឆ្លងដោយជោគជ័យ។
វិធីតែមួយគត់សម្រាប់បញ្ចប់ការរីករាលដាលនៃជំងឺកូវិឌ-19 នោះគឺ រួមសហប្រតិបត្តិការជាមួយគ្នា។ មានតែមនុស្សគ្រប់គ្នាសុទ្ធតែសន្តិសុខ ទើបពិភពលោកទាំងមូលមានសន្តិសុខយ៉ាងពិតប្រាកដ៕