李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនបានយកចិត្តទុកដាក់ប្រជាជនជានិច្ច និងចាត់ទុកអាយុជីវិតរបស់ប្រជាជនជាចម្បង

2020-05-09 14:49:39 cri

       កាលពី​ពេល​ថ្មី​ៗកន្លងទៅនេះ​ លោក​ Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​នយោបាយ​ចិន​ ហើយ​តែងតែ​ប្រើ​ប្រាស់​ពាក្យ​ដែល​ថា​វីរុស្ស​កូវីដ​ ១៩ ជា​ឧបាយកល​ ដើម្បី​មួលបង្កាច់ប្រទេស​ចិន​ ។ ជុំវិញ​ករណីនេះ​ លោក​ស្រី​ Hua Chunying​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិនបាន​​ឆ្លើយ​តប​កាលពី​ថ្ងៃ ៨ ខែ​ឧសភា​ថា​ ប្រទស​ចិន​បាន​យកចិត្តទុកដាក់​​​ប្រជាជនជា​និច្ច ​និង​ចាត់ទុក​​អាយុជីវិត​របស់​ប្រជាជន​ជា​ចម្បង​ ហេតុ​ដូច្នេះ​បាន​ខិត​ខំប្រឹង​អស់​ពី​លទ្ធភាព​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ទាំងអស់​ ។ ពេល​បច្ចុប្បន្ន​ អ្នក​វិទ្យា​សាស្ត្រ​និង​អ្នក​ជំនាញ​ផ្នែកការ​បង្ការនិង​គ្រប់​គ្រង​​ជំងឺ​ឆ្លង​ដ៏​ឆ្នើម​កំពូល​ស្ទើរតែ​ទាំងអស់​លើ​ពិភពលោក​បាន​បដិសេធន៍យ៉ាង​បើក​ទូលាយ​ចំពោះ​ពាក្យ​សម្តី​របស់​លោក​Pompeo  ​ ។ ប្រឈម​នឹង​ការ​ផ្ទុះ​ជំងឺ​កូវីដ​ ១៩  ត្រូវ​តែ​ទុក​ការ​ខ្វែង​គំនិត​និង​ភាព​ខុសគ្នា​នៃ​ប្រព័ន្ធ​នយោបាយ​នៅ​មួយ​អន្លើ​សិន​ ពី​ព្រោះ​ការ​ការពារសវត្ថិភាព​អាយុជីវិត​របស់​ប្រជាជន​ទើប​ជា​​រឿង​សំខាន់​បំផុត ។

លោក​ស្រី​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​បន្ទប់​ពិសោធន៍​ P4  ​​ដែលជា​បន្ទប់​ពិសោធន៍ មាន​សុវត្ថិភាព​ផ្នែក​ជីវសាស្ត្រ​​ខ្ពស់​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ​  ប្រទេស​ចិន​មាន​ ២ បន្ទប់​ ឯអាមេរិក​មាន​ ១៣ បន្ទប់ ។ សូម​បញ្ជាក់​ថា​ អាមេរិក​នៅបាន​បង្កើត​បន្ទាប់​ពិសោធន៍​ P3 ជាច្រើន​នៅ​តំបន់​ជា​ច្រើន​លើ​ពិភពលោក​ទៀត​ផង​ ។ ក្នុងរយៈពេល​ ១០ ឆ្នាំ​កន្លងទៅនេះ​ បញ្ហា​សុវត្ថិភាព​នៃ​បន្ទប់​ពិសោធន៍​ជីវសាស្ត្រ​ជា​ហានិភ័យ​ធំ​បំផុត​នៃ​ស្ថាប័ន​ពិនិត្យ​និងគ្រប់គ្រង​របស់​អាមេរិក​ ។ ប្រទេស​ចិន​បាន​ប្រកាស​ព័ត៌មាន​យ៉ាង​បើក​ទូលាយ​និង​មាន​តម្លាភាព​រហូតមក​ ។ មិន​ដឹង​ទេ​ថា​ តើ​អាមេរិក​អាច​អញ្ជើញ​ក្រុម​ការងារ​នៃ​អង្គការ​សុខភាព​ពិភពលោក​ទៅកាន់​អាមេរិក​ដើម្បី​ធ្វើ​ការ​ពិនិត្យ​អង្កេត​ចំពោះ​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​វិធានការ​ឆ្លើយ​តប​របស់​អាមេរិក​បាន​ទេឬ ?

សូម​បញ្ជាក់​ថា​ លោក​ស្រី​Hua Chunying បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​កាលពី​ថ្ងៃទី ៦ ខែ​ឧសភា​ថា​ ស្មារតី​នៃ​ទិវា​ថ្ងៃទី ៤ ខែ​ឧសភា​របស់​ចិន​ គឺ​ស្នេហារ​ជាតិ​និយម​ ។ បើសិន​ជា​អាមេរិក​នៅតែអនុវត្ត​អនុត្តរភាព​ទៅលើ​ប្រទេស​ចិន​ដដែល​ នោះ​ប្រជាជន​ចិន​  ១៤០ ០ លាន​នាក់មិន​យល់​ព្រម​​ជា​ដាច់​ខាត ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស