徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សំបុត្រចំហរបស់គិលានុបដ្ឋាយិកាម្នាក់ដែលបានជួយក្រុងអ៊ូហានជូនចំពោះលោកត្រាំ ប្រធានាធិបតីអាមេរិក

2020-05-09 14:49:18 cri

សូមគោរព​ឯកឧត្តម​ប្រធានាធិបតី​អាមេរិក៖

    ជំរាបសួ! ខ្ញុំជា​គិលានុបដ្ឋាយិកា​ផ្នែក​ផ្លូវដង្ហើម​ម្នាក់​ដែលបាន​វិលត្រឡប់ពី​ការជួយ​សង្គ្រោះ​អ្នកជម្ងឺ​នៅក្រុង​អ៊ូហានវិញ ។ ខ្ញុំ​នៅតែ​ចងចាំ​បរិបទ​ដែល​បុគ្គលិក​ពេទ្យ​ជួយ​ខេត្តហ៊ូប៉ី​ចំនួន ៤២០០០ នាក់​និង​សហការី​នៅនឹង​តំបន់នោះ​សហការគ្នា​ជួយសង្គ្រោះ​ជីវិត​ទាំងយប់​ទាំងថ្ងៃ ។ ខ្ញុំចង់​សរសេរ​សំបុត្រមួយ​ជូនឯកឧត្តម រៀបរាប់​ពី​រឿងរ៉ាវ​ក្រុងអ៊ូហាន ។

    ពេលចេញ​ដំណើរ​ទៅកាន់​ក្រុង​អ៊ូហាន​គឺជា​យប់​ថ្ងៃដាច់ឆ្នាំ​ចិន ជា​ថ្ងៃមួយ​ដែលសំខាន់​បំផុត​សម្រាប់​ក្រុមគ្រួសារ​ជួបជុំគ្នា​នៅ​ប្រទេសចិន ។ ប៉ុន្តែ​ខ្ញុំជា​បុគ្គលិក​ពេទ្យ ការជួយ​សង្គ្រោះ​អាយុជីវិត​ជា​ភារកិច្ច​និង​ពាក្យសន្យា​របស់យើង ។ ខ្ញុំនិង​បុគ្គលិក​ពេទ្យ​ចំនួន ៤២០០០ នាក់​បានលាចាក​ពីក្រុម​គ្រួសារ​ដោយមិន​រារែ ធ្វើដំណើរ​ទៅក្រុង​អ៊ូហាន​ពីគ្រប់​ទិសទី ចាប់ផ្តើម​ការប្រយុទ្ធ​ដែល​ដណ្តើម​ជីវិត​ពីដៃ​ព្រះស្លាប់ ។

    ការរីករាកដាល​នៃជំងឺកូវីដ១៩​មានភាព​ធ្ងន់ធ្ងរ ។ ដំបូងឡើយ សម្ភារៈ​វេជ្ជសាស្ត្រ​របស់យើង​ខ្វះខាត​យ៉ាងខ្លាំង ដើម្បី​សន្សំសំចៃ យើង​មិនដាច់​ចិត្ត​ដោះ​សំលៀកបំពាក់​ការពារទេ​សូម្បីតែ​បែកញើស​ជោរនិង​វិលមុខ ។ ដូច្នេះ  ពេល​ឃើញ​គ្រូពេទ្យ​អាមេរិក​ខ្លះ​មានតែ​យកថង់​ផ្លាស្ទិក​ធ្វើជា​សំលៀកបំពាក់​ការពារ ខ្ញុំយល់​អារម្មណ៍​របស់​ពួកគេ ។ ពេល​ឃើញ​ញាតិសន្តាន​របស់​បុគ្គលិកពេទ្យ​អាមេរិក​ដែលបាន​បាត់​អ្នកគ្រួសារ​បានកាន់​រូបថត​យំមិនឈប់ ខ្ញុំក៏​ឈឺចិត្ត​ខ្លាំងដែរ ។

    ពេលវេលា​ដ៏លំបាក​បំផុត​បានកន្លងផុត​ទៅហើយ ។ រឿង​ដែល​គួរឱ្យ​សប្បាយរីករាយ​បំផុត​គឺអ្នក​ជម្ងឺ​កាន់តែច្រើនឡើងៗ​ជាសះស្បើយ​ចេញពី​មន្ទីរពេទ្យ ជាពិសេសគឺ​អ្នកជម្ងឺ​ចាស់ៗ​ដែលមាន​សក់ស្កូវ ។ យើងបាន​ព្យាបាល​ឱ្យ​ជាសះស្បើយនូវ​អ្នកជម្ងឺ​អាយុ​លើស ៨០ ឆ្នាំ​ចំនួនជាង ៣៦០០ នាក់ ។ ខ្ញុំពិតជា​សប្បាយចិត្ត​និង​មានមោទនភាព​ក្រៃលែង ដោយសារ​អ្នកចាស់ៗ​ទាំងនេះ​ធ្លាប់ខិតខំ​តស៊ូ​ដើម្បី​ជីវភាព​រស់នៅ​ថ្ងៃនេះ​របស់យើង ឯយើង​អាចមាន​ឱកាស​ខិតខំ​ពេញទំហឹង​ដើម្បី​សង្គ្រោះ​ជីវិត​ពួកគាត់ ។

    នៅក្រុងអ៊ូហាន ពី​អ្នកចាស់​អាយុ ១០៨ ឆ្នាំ ដល់ទារក​ដែល​ទើប​សម្រាលតែ ៣០ ម៉ោង យើងសុទ្ធតែ​ខិតខំ​ជួយសង្គ្រោះ​ដោយអស់សមត្ថភាព ។ ការជួយ​សង្គ្រោះ​គឺជា​ភារកិច្ច​របស់យើង យើង​ចាត់ទុក​ជីវិត​ជាចម្បង!

    ឯកឧត្តម​ប្រធានាធិបតី នេះគឺជា​រឿងរ៉ាវ​ដែល​កើតឡើង​នៅក្រុង​អ៊ូហាន ។

    ខ្ញុំដឹងថា ពេលនេះ មាន​ប្រជាជន​អាមេរិក​ជាច្រើន​កំពុងរង​ទុក្ខវេទនា​ពីវីរុស បុគ្គលិក​ពេទ្យ​អាមេរិក​ជាច្រើន​កំពុង​ខិតខំតស៊ូ​នៅជួរមុខ​ជួយសង្គ្រោះ ហើយ​នៅមាន​មនុស្ស​ជាច្រើន​កំពុង​យកចិត្ត​ទាក់ដាក់​និង​ថែទាំស្រឡាញ់​អ្នកដទែ​តាម​រូបភាព​ផ្សេងៗ ។ ខ្ញុំសូម​ថ្លែងគារវកិច្ច​ចំពោះ​ពួកគេ ហើយ​ជូនពរ​ប្រជាជនអាមេរិក​ដោយ​ស្មោះត្រង់ ។

 

ពីគិលានុបដ្ឋាយិកា​ដែលធ្លាប់ជួយ​ក្រុងអ៊ូហាន​ម្នាក់

ថ្ងៃទី៤ ខែឧសភា​ឆ្នាំ២០២០

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស