孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ទីរពេទ្យមួយរបស់បារាំងអះអាងថា អ្នកឆ្លងជំងឺកូវីដ១៩ដំបូងបង្អស់នៅបារាំងប្រហែលរកឃើញនៅខែវិចិ្ឆកាឆ្នាំ២០១៩

2020-05-08 15:12:40 cri

    កាលពី​ថ្ងៃទី៧​ខែឧសភា​តាមម៉ោង​ក្នុងតំបន់​ មន្ទីរពេទ្យ​ Albert ​Schweitzer ​ដែលស្ថិតនៅ​ក្រុង Colmar ​ភាគខាងកើត​បារាំងបាន​ចេញ​សេចក្តីប្រកាសថា​ អ្នកទទួល​ខុសត្រូវ​ផ្នែករូបភាព​វេជ្ជសាស្ត្រនៃ​មន្ទីរពេទ្យនេះបាន​សិក្សា​ឡើងវិញ​នូវរូបភាព​កាំរស្មីអ៊ិច​នៅទ្រូង​ទាំងអស់​ដែលថតពី​ថ្ងៃទី១​ខែវិចិ្ឆកា​ឆ្នាំ២០១៩​ដល់ថ្ងៃទី៣០​ខែមេសា​ឆ្នាំនេះ​សរុប​២៤៥៦​សន្លឹក​ ។ ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា​ ករណីដែល​មានរោគសញ្ញា​ជំងឺកូវីដ១៩​ដំបូងបង្អស់​អាចរកឃើញ​កាលពី​ថ្ងៃទី១៦​ខែវិចិ្ឆកាឆ្នាំ​២០១៩ ​ប៉ុន្តែគិតមក​ទល់ចុងខែកុម្ភៈ​ឆ្នាំ២០២០នេះ​ ចំនួន​ករណី​ប្រហែលគ្នា​បានកើនឡើង​បន្តិចម្តងៗ​រហូតមក ​បន្ទាប់មកក៏​ឈានចូល​ក្នុងដំណាក់កាល​កើនឡើង​យ៉ាងឆាប់រហ័ស​ ហើយ​ឡើងដល់​ចំណុច​កំពូលកាលពី​ថ្ងៃទី៣១​ខែមីនា​ឆ្នាំនេះ ។

    លោក ​Jean-Philippe ​Masson ​ប្រធាន​សមាគម​ FNMR ​របស់បារាំង​បានថ្លែង​ទៅកាន់​អ្នកសារព័ត៌មានថា​ លទ្ធផល​ស្រាវជ្រាវ​បែបនេះ​គឺអាច​ជឿទុក​ចិត្តបាន​ ពីព្រោះ​បច្ចុប្បន្ននេះ ​បាន​រកឃើញ​ការប្រែប្រួល​ខាង​រោគសាស្ត្រនៃ​ជំងឺកូវីដ១៩​ចំនួន៤ ​ហើយអាច​សង្កេត​មើលតាម​រូបភាព​​កាំរស្មីអ៊ិច​នៅទ្រូងបាន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស