អង្គការ Blackbox Research ដែលជាអង្គការស្ទង់ប្រជាមតិឯករាជ្យនៃសិង្ហបុរីបានចេញផ្សាយរបាយការណ៍មួយច្បាប់នាពេលកន្លងទៅនេះស្តីពីកម្រិតនៃការពេញចិត្តរបស់ប្រជាពលរដ្ឋនៃប្រទេសនិងតំបន់នានាលើការទប់ស្កាត់ជំងឺឆ្លងរបស់រដ្ឋាភិបាលនិងរដ្ឋបាលតំបន់របស់ខ្លួន ដោយបង្ហាញថា ប្រជាពលរដ្ឋនៅចិនដីគោកពេញចិត្តបំផុតទៅលើការទប់ស្កាត់ជំងឺឆ្លងរបស់រដ្ឋាភិបាលក្នុងចំណោមអង្គភាពសេដ្ឋកិច្ចចំនួន២៣ ចំណែកប្រជាពលរដ្ឋលោកខាងលិចមានការមិនពេញចិត្តជាទូទៅចំពោះចំណាត់ការនៃរដ្ឋាភិបាលប្រទេសខ្លួន។
ក្នុងការស្ទង់មតិលើកនេះ បណ្តាអង្គភាពសេដ្ឋកិច្ចអាស៊ីនានាបានពិន្ទុខ្ពស់ជាទូទៅ ក្នុងនោះចិនដីគោកស្ថិតក្នុងចំណាត់ថ្នាក់ទី១ដោយបាន៨៥ពិន្ទុដែលលើសដាច់ឆ្ងាយពីពិន្ទុជាមធ្យមភាគនៃពិភពលោកដែលមានត្រឹមតែ៤៥ពិន្ទុ។ ពិន្ទុចម្រុះនៃអាមេរិក អូស្រ្តាលីនិងប្រទេសអឺរុបខាងលិចទាំង៤គឺអ៊ីតាលី អាល្លឺម៉ង់ អង់គ្លេសនិងបារាំងជាដើមសុទ្ធតែទាបជាងកម្រិតមធ្យមភាគនៃពិភពលោក។
លោក David Black ស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការ Blackbox Research បានថ្លែងថា និយាយជាទូទៅឃើញថា ប្រទេសនិងតំបន់ភាគច្រើនសុទ្ធតែមិនអាចធ្វើបានស្របទៅតាមបំណងនិងតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ក្រៅពីប្រជាពលចិនបានសំដែងការពេញចិត្ត ការនេះបានបង្ហាញថា ប្រទេសចិនបានដោះស្រាយយ៉ាងល្អនូវវិបត្តិនេះដោយសារប្រទេសចិនបានឈានចូលក្នុងដំណាក់កាលស្តារប្រក្រតីភាពនៃប្រទេសជាតិឡើងវិញខណៈករណីជំងឺឆ្លងកំពុងរីករាលដាលលើទូទាំងពិភពលោក។