邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការនាំចេញសម្ភារៈបង្ការជំងឺឆ្លងរបស់ចិនក្នុងខែមេសាបានកើនឡើងយ៉ាងលេចធ្លោ ដែលបាននាំចេញទៅកាន់ប្រទេសនិងតំបន់ចំនួន១៩៤

2020-05-08 14:21:25 cri

图片默认标题_fororder_20200507045303963

      តាមទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឱ្យ​ដឹងថា ​ចន្លោះ​ពេល​​ពីថ្ងៃទី ១ ខែមីនា​ដល់​ថ្ងៃ​ទី ៦ ខែ​ឧសភា  ​​​តាមរយៈ​ការ​បញ្ជា​ទិញ​តាម​ទីផ្សារ ​ប្រទេសចិន​បាន​នាំចេញ​សម្ភារៈ​បង្ការ​ជំងឺ​ឆ្លង​ទៅកាន់​ប្រទេស​និង​តំបន់​ចំនួន ១៩៤ ។ ​

       លោក GaoFeng ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​​បាន​ថ្លែង​នៅ​ក្រុងប៉េកាំង​នា​ថ្ងៃទី ៧ ខែឧសភាថា   ​ក្នុង​គោល​បំណង​​ទទួល​ខុសត្រូវ​​ខ្ពស់​ចំពោះ​​សុខភាព​និង​អាយុជីវិត​​​​ប្រជាជន​គ្រប់ប្រទេស​   ​​ប្រទេស​ចិន​​បាន​​ខិតខំ​បំពេញ​តម្រូវការ​នៃ​សហគមន៍​អន្តរជាតិ​ចំពោះ​​សម្ភារៈ​​បង្ការ​ជំងឺ​ឆ្លង  ​​    ​ម្យ៉ាងវិញទៀត​  ​ប្រទេស​ចិន​​ក៏​បាន​បង្កើន​ការត្រួត​ពិនិត្យ​និង​គ្រប់គ្រង​​ចំពោះ​គុណភាព​ផលិត​​ជាបន្ត​បន្ទាប់​​ ​រក្សា​សណ្តាប់ធ្នាប់​ទីផ្សារ​នាំចេញ ​ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ​បង្ការ​ជំងឺ​ឆ្លង​មាន​គុណភាព​ខ្ពស់​​ដល់​ទីផ្សារ​អន្តរជាតិ​ ​ដើម្បី​​គាំទ្រ​យ៉ាង​សកម្ម​​នូវ​ការងារ​​ប្រយុទ្ធប្រឆាំង​នឹង​​ជំងឺឆ្លង​នៃ​បណ្តា​ប្រទេស​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស