徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលអាមេរិកថ្លែងថាវីរុសកូវីដ១៩កើតចេញពីបន្ទប់ពិសោធន៍ចិនដើម្បីទម្លាក់កំហុសលើប្រទេសចិន អ្នកជំនាញអាមេរិកថ្លែងថាវាជាការនិយាយផ្តេសផ្តាស

2020-05-08 14:33:04 cri

    ដើម្បីទម្លាក់កំហុក​លើប្រទេសចិន រដ្ឋាភិបាលអាមេរិកកំពុងឃោសនាឧបាយកលនៅ​គ្រប់ទីកន្លែងថា វីរុសកូវីដ១៩កើតចេញពីបន្ទប់ពិសោធន៍ចិន ។ ប៉ុន្តែការសន្និដ្ឋាននេះផ្ទុយនឹង​មតិជាច្រើននៅក្នុងរដ្ឋាភិបាលអាមេរិក ហើយក៏រងការទិទៀនយ៉ាងខ្លាំងពីអ្នកជំនាញនិងបញ្ញវន្តមជ្ឈដ្ឋាននានាផងដែរ ។

    កាលពីថ្ងៃទី ៧ ខែឧសភាតាមម៉ោងក្នុងតំបន់ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុយើង លោក Frederic Bushman សាស្ត្រាចារ្យអតិសុខុមប្រាណវេជ្ជសាស្ត្រនៃសកលវិទ្យាល័យPennsylvaniaថ្លែងថា វាគ្មានលទ្ធភាពទេ វាជា​ការនិយាយផ្តេសផ្តាសសុទ្ធសាធ ។ វីរុសមានលទ្ធភាពខ្លាំងដែលចម្លង​ពីសត្វទៅមនុស្ស ។ វីរុសប្រភេទនេះស្រដៀងនឹងវីរុសលើសត្វប្រចៀវ តែមិនមែនដូចគ្នាទាំងស្រុងទេ ។ ដូច្នេះ អាចនិយាយបានថា វីរុសកើតចេញពីសត្វប្រចៀវ ។

 

    លោកបញ្ជាក់ថា គ្មានមូលហេតុសម្គាល់ថាវាជាអាវុធជីវសាស្ត្រដែលផលិតឡើង​ក្នុងចេតនាអ្វីមួយនោះទេ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស