邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនសម្រេចបានការបោះពុម្ព3D ក្នុងលំហអវកាសជាលើកដំបូង

2020-05-08 14:07:01 cri

      ក្នុង​យាន​អវកាសពិសោធន៍នៃ​យានអវកាសផ្ទុកមនុស្ស​ជំនាន់​ថ្មី​របស់​ប្រទេស​ចិន​​ ដែល​​បាន​បាញ់​បង្ហោះ​​ដោយ​រ៉ុក្កែត​ដឹកជញ្ជូន​ ​Long March-​5​B​  ​​កាលពីថ្ងៃទី ៥ ខែឧសភា  ​​បាន​ដឹក​មាន​ម៉ាស៊ីន​បោះពុម្ព​​ 3D ​មួយគ្រឿង។ ​ក្នុង​​អំឡុងពេល​យានអវកាស​នេះ​ហោះហើ​​តាម​គន្លង​តារាវិថី​ ​ម៉ាស៊ីន ​​នេះ​​បាន​សម្រេច​​ការ​សាកល្បង​​បោះពុម្ព​​​​3D ​ក្នុង​លំហ​អវកាស​​ជា​លើក​ដំបូង​របស់​ប្រទេស​ចិន​។​

      អ្នកទទួលខុសត្រូវ​ប្រព័ន្ធ​បោះពុម្ព​​3D ​លើ​លំហ​​អវកាស​របស់​ប្រទេស​ចិន​​បាន​ថ្លែងថា ​បើសិនជាយើង​មាន​សមត្ថភាព​អាច​​ផលិត​របស់របរ​​ក្នុង​ស្ថានីយ​អវកាស ​នោះក៏​​អាច​ផលិត​ទៅ​តាម​តម្រូវការ​ ​រហូត​​អាច​គាំទ្រ​ដល់​ការពង្រីក​ការកសាង​ស្ថានីយ​អវកាស​ក្នុង​គន្លង​តារា​វិថី​ទៀត​ផង៕​​

图片默认标题_fororder_image001

图片默认标题_fororder_image005

图片默认标题_fororder_image003

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស