孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេបសាយ​ nature ​ចេញផ្សាយ​លទ្ធផល​ស្រាវជ្រាវអំពី​ជំងឺកូវីដ១៩​នៃក្រុម​ការងារ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​ប្រទេស​ជាច្រើន​បង្ហាញថា​ ចិនបាន​ខិតខំស្វែងរក​ពេលវេលា​សម្រាប់​បង្ការ​ជំងឺឆ្លង​ជូន​ពិភពលោក​ទាំងមូល​

2020-05-08 14:59:36 cri

图片默认标题_fororder_955439216

    កាលពីថ្ងៃ​ទី៤ខែឧសភា​តាមម៉ោង​ក្នុងតំបន់​ វេបសាយ​ nature ​ដែលជា​វេបសាយនៃ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​កំពូល​លំដាប់​អន្តរជាតិបាន​ចេញផ្សាយ​លទ្ធផល​ស្រាវជ្រាវមួយ​នៃក្រុមការងារ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​ប្រទេស​ជាច្រើន​ដូចជាអង់គ្លេស​ ចិននិង​សហរដ្ឋអាមេរិក​ជាដើម​ ។ ការស្រាវជ្រាវ​បានរកឃើញ​ថា ចិន​បាន​ចាត់​វិធានការ​អន្តរាគមន៍​មិនមែន​ប្រើថ្នាំ​ព្យាបាល​ចំនួន៣​ដែល​មិនគ្រាន់តែ​បានទប់ស្កាត់​ការរាលដាល​នៃជំងឺកូវីដ១៩​នៅ​ប្រទេសចិន​ប៉ុណ្ណោះទេ ​ថែមទាំង​បាន​ផ្តល់​​ពេលវេលា​ជូន​ពិភពលោក​ទាំងមូល​សម្រាប់​បង្ការជំងឺឆ្លង​ទៀតផង ។

图片默认标题_fororder_1190086778

    ការស្រាវជ្រាវនេះគឺ​ធ្វើឡើងដោយ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​ជាច្រើននៃ​សកលវិទ្យាល័យ ​Southampton ​របស់អង់គ្លេស ​សកលវិទ្យាល័យ ​Fudan ​ប្រទេសចិន ​មជ្ឈមណ្ឌល​បង្ការនិង​គ្រប់គ្រងជំងឺ​នៃក្រុងវូហាន ​សកលវិទ្យាល័យ​ Harvard ​និងសកលវិទ្យាល័យ ​Johns ​Hopkins ​របស់​សហរដ្ឋអាមេរិក​ជាដើម ។ ​អត្ថបទ​បង្ហាញថា​ ចំពោះ​ជំងឺឆ្លងមួយ​ដែលទើប​តែកើត​មាន​ ចង់រកឃើញ​វិធានការ​អន្តរាគមន៍​តាមរយៈ​ការប្រើថ្នាំ​ព្យាបាល​ដ៏មាន​ប្រសិទ្ធភាព​ក្នុងរយៈពេល​ប៉ុន្មានខែគឺមិន​អាចទៅរួចទេ ​។ ធនធាន​វេជ្ជសាស្ត្រដ៏​មានកម្រិត​ក្នុងពេល​បច្ចុប្បន្ននេះ​ក៏មិនអាច​ព្យាបាល​អ្នកជំងឺ​ទាំងអស់ដែរ​ ។ ដូច្នេះ​ វិធានការ​អន្តរាគមន៍​មិនមែន​ប្រើថ្នាំ​ព្យាបាល​គឺជាចំណែក​សំខាន់​សម្រាប់​ទប់ទល់​នឹងជំងឺឆ្លង ។

图片默认标题_fororder_1970621587

    ប្រសិនបើ​ប្រទេសចិន​ចាត់វិធានការ​អន្តរាគមន៍​មិនមែន​ប្រើថ្នាំ​ព្យាបាល​យឺតយ៉ាវ​តែមួយ​សប្តាហ៍​​ នោះ ករណី​ឆ្លងប្រហែល​នឹងកើនឡើង​ចំនួន៣ដង​បើប្រៀបធៀប​នឹងបច្ចុប្បន្ន​នេះ ប្រសិនបើ​យឺតយ៉ាវ​៣សប្តាហ៍ ​នោះប្រហែល​នឹងកើនឡើង​១៨ដងបើ​ប្រៀបធៀបនឹង​បច្ចុប្បន្ននេះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស