魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនរីករាយក្នុងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់និងគុណភាពល្អដល់អង្គការសុខភាពពិភពលោក

2020-05-08 15:00:01 cri

   

图片默认标题_fororder_华春莹

 

   លោកស្រី ​Hua ​Chunying ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បានថែ្លង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​៧ ​ខែឧសភា ​ថា ​ប្រទេសចិន​រីករាយ​ក្នុង​ការ​ដើរតួនាទី​នៃ​ឧត្តមភាព​របស់ខ្លួន​លើវិស័យ​សមត្ថភាព​ផលិតកម្ម ​ឃ្លាំង​ស្តុក​ទំនិញ ​ចរាចរណ៍​ទំនិញ​ជាដើម​ឱ្យ​កាន់តែ​ប្រសើរ​ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​គុណភាព​ល្អ​ដល់​អង្គការសុខភាព​ពិភពលោក​និង​ចូល​រួម​ចំណែក​របស់​ខ្លួន​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​។​

     លោកស្រី ​Hua ​Chunying ​បាន​ថែ្លងថា ​រដ្ឋាភិបាល​ចិន​គាំទ្រ​យ៉ាង​មុតមាំ​ជានិច្ច​ដល់​អង្គការ​សុខភាព​ពិភពលោក​ក្នុងការ​ដើរតួនាទី​ដឹកនាំ​ក្នុង​កិច្ចសហប្រតិបត្តិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ ​១៩ ​នៅ​ទូទាំង​ពិភពលោក ​ហើយ​សហគ្រាសចិន​ក៏បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ។​នៅ​ដំណាក់កាល​មុន ​ក្រុមហ៊ុន​ឧស្សាហកម្ម​ឱសថ​និង​សុខភាព​ចិន​បាន​ជួយ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​ទិញ​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​នៅ​ប្រទេសចិន។​ ក្រុម​ហ៊ុន​ឧស្សាហកម្ម​ឱសថ​និង​សុខភាព​ចិន​នឹង​បន្ត​ជួយ​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​ទិញ​ឧបករណ៍​សម្រាប់​ការពារ​ខ្លួន​ពី​ប្រទេស​ចិន​ទៀត៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស