孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលវេលារកឃើញករណីឆ្លងជំងឺកូវីដ១៩ដំបូងបង្អស់នៅសហរដ្ឋអាមេរិកនិងបារាំងគឺនៅឆមាសទីពីរឆ្នាំ២០១៩ អង្គការសុខភាពពិភពលោកថ្លែងថា ប្រហែលនឹងកែប្រែការយល់ដឹងចំពោះជំងឺកូវីដ១៩

2020-05-07 15:32:58 cri

    តាមទិន្នន័យ​ស្ថិតិកាលពី​ថ្ងៃទី៦​ខែឧសភានៃ​អង្គការសុខភាព​ពិភពលោក​ឱ្យដឹងថា ​បច្ចុប្បន្ននេះ ​ករណីឆ្លង​ជំងឺកូវីដ១៩​នៅទូទាំង​ពិភពលោក​បានឡើងដល់​៣លាន៥​សែន២ម៉ឺន​ករណី ​ករណីស្លាប់​គឺ២សែន៤​ម៉ឺន៣៥៤០នាក់​ ។ ប៉ុន្មានថ្ងៃ​កន្លងទៅនេះ​ មាន​ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ​ពេលវេលា​ដែល​រកឃើញ​អ្នកឆ្លងជំងឺ​កូវីដ១៩នៅ​ប្រទេសជា​ច្រើនគឺមុន​ការរាយការណ៍​ជាផ្លូវការ​ទៅទៀត​ អង្គការ​សុខភាព​ពិភពលោក​អំពាវនាវឱ្យ​ប្រទេសនានា​ពិនិត្យអង្កេត​រកករណី​ឆ្លង​ដំបូងបង្អស់ ។

图片默认标题_fororder_1588746403663_564_865x536

    តាម​ការផ្សាយ​ដំណឹងនៃ CNN ​កាលពី​ថ្ងៃទី៥ខែឧសភា​ឱ្យដឹងថា ​អត្ថបទសិក្សា​ស្រាវជ្រាវនៃ​មន្ទីរពេទ្យមួយនៃ​ក្រុងប៉ារីស​ប្រទេសបារាំង​បានបញ្ជាក់ថា​ កាលពី​ខែធ្នូឆ្នាំ២០១៩​ បារាំងក៏បាន​រកឃើញ​វីរុសជំងឺកូវីដ​១៩ហើយ ។​ ពេលថ្មីៗ​កន្លងទៅនេះ​ អ្នកស្រាវជ្រាវ​របស់អង់គ្លេស​ក៏បានបញ្ជាក់ថា​ វីរុសកូវីដ១៩​បានចាប់ផ្តើម​រាលដាលក្នុង​ក្របខ័ណ្ឌ​ពិភពលោកពី​ចុងឆ្នាំ២០១៩ ​។ អភិបាលក្រុង​ Belleville នៃ​រដ្ឋញូវជឺស៊ី​របស់សហរដ្ឋអាមេរិក​បានថ្លែងថា ​លោកបាន​ឆ្លងជំងឺកូវីដ១៩​កាលពីខែវិចិ្ឆកា​ឆ្នាំ២០១៩ ។

    កាលពី​ថ្ងៃទី៥ខែឧសភា​ លោក​ Christian ​Lindmeier ​អ្នកនាំពាក្យនៃ​អង្គការសុខភាព​ពិភពលោក​បានថ្លែង​នៅក្រុង​ហ្សឺណែវថា ​ការផ្សាយដំណឹង​របស់​បារាំងបាន​កែប្រែ​រយៈពេលនៃ​ការកើតមាន​ជំងឺឆ្លង ​។ ​លោកអំពាវនាវ​ប្រទេស​ផ្សេងទៀត​ឱ្យពិនិត្យអង្កេត​រកករណី​ជំងឺរលាកសួត​ដែលមិនដឹង​មូលហេតុ​ដែល​កើតឡើង​នៅចុងឆ្នាំ​២០១៩ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស