徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចលនាមិនចូលបក្សសម្ព័ន្ធបានអនុម័តលើសេចក្តីប្រកាសទប់ទល់ជំងឺកូវីដ១៩ ក្រសួងការបរទេសចិនថ្លែងថា ភាគីចិនសូមសម្តែងការគាំទ្រនិងស្វាគមន៍

2020-05-07 14:33:02 cri

    កាលពី​ថ្ងៃទី ៦ ខែឧសភា លោកស្រី​HuaChunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បានថ្លែង​នៅក្រុង​ប៉េកាំងថា ភាគីចិន​រីករាយ​ធ្វើកិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ចលនា​មិនចូល​បក្សសម្ព័ន្ធ ដើម្បី​រួមគ្នា​ទប់ទល់នឹង​ជំងឺកូវីដ១៩ គាំពារ​ផលប្រយោជន៍​រួម​នៃប្រទេស​កំពុង​អភិវឌ្ឍន៍ និងជំរុញ​ការកសាង​សហគមន៍​រួមវាសនា​នៃមនុស្សជាតិ ។

    ពេល​កន្លងទៅថ្មីៗនេះ ចលនា​មិនចូល​បក្សសម្ព័ន្ធ​បាន​ធ្វើសន្និសីទ​កំពូល​ស្តីពី​ការទប់ទល់​ជំងឺកូវីដ១៩​តាម​ប្រព័ន្ធ​វីដេអូ និងបាន​អនុម័តលើ​សេចក្តីប្រកាស​នយោបាយ ដោយបាន​រំលឹកឡើងវិញនូវ​ការគាំទ្រ​ពហុភាគីនិយម គាំទ្រ​តួនាទី​ដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​នៅទូទាំង​ពិភពលោក ហើយ​អំពាវនាវ​បណ្តាប្រទេស​នានា​ឱ្យបង្កើន​សាមគ្គីភាព​និងកិច្ចសហប្រតិបត្តិការ​ដើម្បី​ទប់ទល់នឹង​ជំងឺឆ្លង​ដោយ​មានប្រសិទ្ធភាព ។ សេចក្តីប្រកាស​ក៏បាន​ថ្កោលទោស​ចំពោះ​ការចាត់វិធានការ​បង្ខិតបង្ខំ​ដោយឯកតោភាគី​ចំពោះ​ប្រទេស​ជាសមាជិក​នៃចលនា​មិនចូល​បក្សសម្ព័ន្ធ​ផងដែរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស