魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថែ្លងថា គួរតែសិក្សាស្រាវជ្រាវបន្ថែមទៀតនូវរបាយការណ៍រកឃើញវិជ្ជមានជំងឺកូវីដ ១៩ ដំបូងនៅប្រទេសបារាំង អ្នកជំនាញអង់គ្លេសថ្លែងថា លំដាប់ហ្សែនបង្ហាញថា វីរុសកូវីដ ១៩ កើតចេញពីធម្មជាតិ

2020-05-07 15:51:12 cri

图片默认标题_fororder_世卫组织称1

    ជាការ​ឆ្លើយតប​នឹង​អត្ថបទ​មួយ​ដែល​លើកឡើង​ថា ​ប្រទេស​បារាំង​រកឃើញ​លទ្ធផល​វិជ្ជមាន​ដំបូង​នៃ​ការធ្វើតេស្ត ​PCR ​ចំពោះ​ករណី​ជំងឺ​កូវីដ​ ១៩ ​តាំងពី​ថ្ងៃទី ​២៧ ​ខែធ្នូ ​ឆ្នាំមុន ​មក​ម្ល៉េះ ​លោកស្រី ​Maria ​Van ​Kerkhove ​ប្រធាន​ផ្នែក​បច្ចេកទេស​ទទួលបន្ទុក​កម្មវិធី​សុខាភិបាល​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​បានថែ្លង​កាលពី​ថ្ងៃទី ​៦ ​ខែឧសភា ​ថា ​គួរតែ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​។​

    នាពេល​ថ្មីៗនេះ ​លោក ​Ian ​Jones ​សាស្រ្តាចារ្យ​ខាង​វីរុសវិទ្យា​នៃ​សាកលវិទ្យាល័យ ​Reading ​អង់គ្លេស​បាន​សង្កត់ធ្ងន់​នៅក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍​អន្តរជាតិ​ចិន ​(CGTN) ​ថា ​វីរុស​កូវីដ១៩​មិន​មែន​កើតចេញពី​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​វីរុស​ក្រុងវូហាន​នោះ​ទេ។​លំដាប់​ហ្សែន​បញ្ជាក់ថា ​នេះជា​វីរុស​កើត​ចេញពី​សត្វ។​វីរុសសត្វ​ស្រដៀង​នេះ​ក៏​ធ្លាប់​បាន​រីក​រាល​ដាល​ជា​ច្រើនដង​មកហើយ ​ហើយ​វា​ក៏​មិនអាច​កើតចេញពី​បន្ទប់​ពិសោធន៍​របស់​មនុស្ស​នោះទេ៕​

图片默认标题_fororder_世卫组织称2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស