邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ បញ្ហាប្រភពវីរុសកូវីដ-19 គួរទុកឱ្យអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវ តែមិនមែនសន្មតដោយអ្នកនយោបាយនោះទេ

2020-05-07 15:43:36 cri

图片默认标题_fororder_W020200506781081307582

      ចំពោះ​​ទង្វើ​ដែល​អ្នកនយោបាយ​អាមេរិក​មួលបង្កាច់​កេរ្តិ៍ឈ្មោះ​ចិន​ក្នុង​បញ្ហា​​ប្រភព​វីរុស​កូវីដ-19  ​​លោកស្រី ​HuaChunying​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយតប​កាលពី​ថ្ងៃទី ៦ ខែ​ឧសភា​ថា   ​​កន្លងមកនេះ  ​​ក្នុង​ប្រទេស​អាមេរិក​​មានការរៀបរាប់​និង​ការផ្សព្វផ្សាយ​ជាច្រើន​ស្តីពី​បញ្ហា​​ស្វែងរក​ប្រភព​វីរុស​កូវីដ-19 ​ ​។ ​បញ្ហា​ប្រភព​វីរុស​គឺ​ជា​បញ្ហា​​វិទ្យាសាស្ត្រ​​​ដ៏​ស្មុគស្មាញ ​​ដូចនេះ​​គួរ​ពឹងផ្អែក​លើ​​អ្នក​វិទ្យាសាស្ត្រ​​​និង​អ្នកជំនាញវេជ្ជសាស្ត្រ​ ​​​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​​យ៉ាង​ម៉ត់ចត់​និង​​ល្អិតល្អន់​ ទើប​អាច​ស្វែង​រក​​ចម្លើយ​​បាន​ ​តែមិនមែន​​តាម​ការពិភាក្សា​វាយតម្លៃ​និង​សន្មត​​ដោយ​អ្នក​នយោបាយ​នោះទេ។​ ​ចិន​ប្រឆាំង​យ៉ាង​ដាច់​ខាត​ចំពោះ​​ការមួល​​ធ្វើ​ឱ្យ​​បញ្ហា​ប្រភព​វីរុស​​ទៅ​ជា​បញ្ហា​នយោបាយ​ក្នុងបំណង​មួលបង្កាច់​កេរ្តិ៍ឈ្មោះ​ប្រជាជាតិ​​ដទៃ  ​សូម​អំពាវនាវ​​​ម្តង​ទៀត​ថា ​អ្នកទាំងអស់​គ្នា​ត្រូវ​គោរព​តាម​​វិទ្យាសាស្ត្រ​ ជៀសឆ្ងាយពី​កលល្បិច​។​

​      សូមបញ្ជាក់ថា លោក Mark Milley  ​ប្រធាន​​អគ្គលេនាធិការ​ចម្រុះ​​សហរដ្ឋ​អាមេរិក​​បាន​ថ្លែង​នៅ​ថ្ងៃទី ៥ ខែ​ឧសភា​ថា  ​អាមេរិក​មិន​ដឹង​ច្បាស់​ទេ​អំពី​ប្រភព​​​វីរុស​កូវីដ-19 ​​​ភស្តុតាង​បាន​បង្ហាញ​​ថា​  វីរុស​កូវីដ-19 ​កើត​មកពី​ធម្មជាតិ ​មិនមែន​បង្កើតឡើង​​ដោយ​មនុស្ស​នោះទេ។​​

      កាលពី​ថ្ងៃទី ៥ ​ខែឧសភាថា  ​ពេល​ទទួល​បទសម្ភាសន៍​ពី​CGTN  ​លោកបណ្ឌិត​ Jay Bhattacharya  ​សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​ Stanford​ ​បាន​ថ្លែងថា  ​បន្ទាប់ពី​បាន​ធ្វើ​តេស្ត​​អង្គបដិប្រាណ​​ក្នុង​ស្រុក​ Santa Clara ​​រដ្ឋ​California  ​បានរក​ឃើញ​ថា  ករណី​ឆ្លង​ជំងឺ​​កូវីដ​-19 ​លើក​ដំបូង​ក្នុង​សហរដ្ឋអាមេរិក​អាច​កើត​ឡើង​នៅ​សប្តាហ៍​ទី ១ ឬ​សប្តាហ៍​ទី ២ នៃ​​ខែ​មករា​ឆ្នាំ2020 ​​។​

      របាយការណ៍​សិក្សា​ស្រាវជ្រាវ​ផ្នែកវេជ្ជសាស្ត្រ​ស្តីពី​ជំងឺ​កូវីដ​ ១៩ ​ដែល​ដឹកនាំ​ដោយ​ក្រុម​គ្រូពេទ្យ​បារាំង​បាន​បញ្ជាក់​ថា ​វីរុសកូវីដ ​១៩ ​បាន​រីករាលដាល​នៅ​ក្នុង​ប្រទេស​បារាំង​តាំង​ពី​ចុង​ខែធ្នូ ​ឆ្នាំ2019 ​។​ចំណែកឯ​​CNN​ អាមេរិក​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ខែ​ឧសភា​ថា ​អ្នក​ស្រាវជ្រាវ​អង់គ្លេសបានធ្វើការវិភាគលើ​ហ្សែន​នៃ​សំណាក​វីរុស​កូវីដ១៩​ដែល​យកពីអ្នក​ជំងឺ៧៦០០នាក់​លើ​ពិភព​លោក​ហើយរកឃើញថា ​វីរុសនេះបាន​ចាប់ផ្តើមរីករាលដាលក្នុង​ក្របខ័ណ្ឌ​ពិភពលោក​នៅ​ចុងឆ្នាំ​២០១៩។

图片默认标题_fororder_1588746403663_564_865x536

អ្នកបកប្រែ:邓倩
ប្លុកពិសេស