邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកWHO៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅទូទាំងពិភពលោកគិតជាមធ្យមកើនថ្មី 8 ម៉ឺនករណីក្នុងមួយថ្ងៃ

2020-05-07 15:03:15 cri

图片默认标题_fororder_谭德塞

      លោក ​Tedros  ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​​បាន​ថ្លែង​នៅ​ថ្ងៃទី ៦ ខែ​ឧសភា​ថា   ​​ចាប់ពី​ដើម​ខែ​មេសា​មក  ​​អង្គការ​សុខភាព​ពិភពលោក​​ទទួលបាន​សេចក្តី​រាយការណ៍​អំពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​​កូវីដ-19 ​កើនថ្មី​ដែលគិត​ជាមធ្យម​មួយថ្ងៃកើន​ឡើង​ 8 ម៉ឺន​ករណី​។​​ ​លោកបាន​បញ្ជាក់ថា  ​​ការរីករាលដាល​ជា​សកល​​នៃ​ជំងឺ​កូវីដ-19 ​បាន​បំផ្លាញ​យ៉ាង​​ធ្ងន់ធ្ងរ​ដល់​ការផ្តល់សេវាកម្ម​សុខាភិបាល​ជាមូលដ្ឋាន​។ ​ប្រទេស​និង​តំបន់​នីមួយៗ​ ​ត្រូវ​​មាន​វិធានការ​​បង្ការ​​​ជំងឺ​ឆ្លង​ដោយ​ផ្អែក​លើ​​សភាពការណ៍​ជាក់ស្តែង​និង​សមត្ថភាព​​រៀង​ៗ​ខ្លួន​។​ ​អង្គការ​សុខភាព​ពិភពលោក​​បាន​ប្រកាស​រួច​ហើយ​នូវ​សេចក្តីណែនាំ​ថ្នាក់ជាតិ​​ស្តីពី​វិធីសាស្ត្រ​ ​គាំពារ​សេវា​សុខាភិបាល​ក្នុង​សហគមន៍​។ ​បណ្តា​ប្រទេស​នានា​ត្រូវ​ដក​​វិធានការ​​បិទ​ក្រុង​ឬ​ ​បិទ​​ប្រទេស​​ជា​ដំណាក់កាល​​​​ ​ដោយសារ​​ប្រព័ន្ធ​​សុខាភិបាល​ដ៏​រឹងមាំ​ ​ជា​មូលដ្ឋាន​នៃ​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ច។

      ដោយឡែក ​តាម​ព័ត៌មានបាន​ឱ្យ​ដឹងថា  ​​ប្រទេស​រុស្ស៊ី​និង​ដក​​វិធានការ​ដាក់កំហិត​បង្ការ​ជំងឺ​ជាបណ្តើៗ​ពី​ថ្ងៃទី ១២ ខែ​ឧសភា​តទៅ​  ​ខណៈ​ប្រទេស​អាល្លឺម៉ង់​បាន​អនុញ្ញាត​ឱ្យ​​បើក​ការប្រកួត​កីឡា​បាល់ទាត់​​ឡើងវិញ​​នៅ​ពាក់កណ្តាល​ខែ​ឧសភា  ​ហើយ​ឱ្យ​​វិស័យ​ពាណិជ្ជកម្ម​ក្នុងស្រុក​​ក៏​​នឹង​ស្តារឡើងវិញ​ដែរ។ ​​ចំណែកឯ​ប្រទេស​ជា​ច្រើន​នៅ​មជ្ឈិម​បូព៌ា​ ​ឥឡូវ​ក៏បាន​ឱ្យ​​បុគ្គលិក​ចូលធ្វើការងារ​និង​ស្តារ​ផលិតកម្ម​ឡើងវិញ​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស