魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកលាតត្រដាងថា មានករណីជំងឺផ្លូវដង្ហើមដែលមានគ្រោះថ្នាក់ដល់ជីវិតបានផ្ទុះឡើងកាលពីជិតមួយឆ្នាំមុន

2020-05-07 15:35:08 cri

   

图片默认标题_fororder_1340273327

    នាពេល​ថ្មីៗនេះ ​ការសិក្សា​មួយចំនួន​បាន​បង្ហាញថា ​ពេលវេលា​នៃ​ការ​រកឃើញ​ជំងឺ​កូវីដ​ ១៩ ​នៅ​ដំណាក់កាលដំបូង​នៅក្នុង​ប្រទេសជាច្រើន​អាច​កើតឡើង​មុនពេល​ផ្ទុះ​រាលដាល ​យូរ​មក​ហើយ ​ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ដល់​បណ្តាប្រទេស​នានា​ឱ្យ​ពិនិត្យ​អង្កេត​រក​ករណី​ឆ្លង​ដំបូង​បង្អស់។​

    ព័ត៌មាន​របស់ ​ក្រុមហ៊ុន​សារព័ត៌មាន​អាមេរិក ​ដែល​បាន​ផ្សាយ​កាលពី​ខែកក្កដា ​ឆ្នាំ ​២០១៩ ​បង្ហាញ​ថា ​នៅក្នុង​សហគមន៍​អ្នកចូលនិវត្តន៍​នៅ​រដ្ឋ ​Virginia ​នៃ​សហរដ្ឋអាមេរិក​បាន​ផ្ទុះ​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មិនដឹង​មូលហេតុ​ ហើយ​បាន​បណ្តាលឱ្យ​មាន​អ្នកឆ្លង​ចំនួន ​៥៤ នាក់​និង​ស្លាប់​ចំនួន ​២ ​នាក់។​តាម​រោគសញ្ញា​ដែល​បាន​ពិពណ៌នា​ដោយ​អ្នកជំងឺ ​គឺ ​ស្រដៀង​គ្នា​នឹង​រោគសញ្ញា​នៃ​ជំងឺ​កូវីដ​ ១៩ ​។

    យោងតាម​ដំណឹង​របស់​ក្រុមហ៊ុន​សារព័ត៌មាន​អាមេរិក​បានឱ្យ​ដឹងថា ​សហគមន៍នេះ​មាន​ចម្ងាយ​ផ្លូវ​បើកបរ​តែ ​១ ​ម៉ោង​ប៉ុណ្ណោះ​ពី​បន្ទប់​ពិសោធន៍ជីវសាស្រ្ត ​Fort ​Gertrick ​ដែល​ត្រូវ​បាន​បិទ​ដោយសម្ងាត់​កាលពី​ឆ្នាំមុន​និង​បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅឆ្នាំនេះ​។​

图片默认标题_fororder_598648746

    កាលពី​ថ្ងៃទី ​១០ ​ខែមីនា ​ឆ្នាំនេះ ​ធ្លាប់មាន​គេ​បាន​ផ្ញើ​ញត្តិ​ជូន​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ប្រកាស​ពី​មូលហេតុពិត​នៃ​ការបិទ​បន្ទប់​ពិសោធន៍​ជីវសាស្ត្រ ​Fort ​Detrick ​កាលពី​ខែ​សីហា​ ឆ្នាំមុន​ក្នុងន័យ ​បញ្ជាក់ថា ​តើ​មានបញ្ហា​បែក​ធ្លាយវីរុស​ចេញពី​បន្ទប់​ពិសោធន៍​នេះ​ឬ​យ៉ាង​ណា​៕

图片默认标题_fororder_1330414663

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស