李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន៖លើកកម្ពស់សមត្ថភាពត្រួតពិនិត្យនិងផ្តល់សញ្ញាព្រមានជាមុនចំពោះករណីជំងឺឆ្លង

2020-05-07 15:01:21 cri

   គណៈកម្មាធិការអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិនបាន​ធ្វើ​សន្និសីទកាលពី​ថ្ងៃ​ទី៦ខែឧសភាក្រោមអធិបតីភាព​​លោក​ស៊ីជីនភីង អគ្គ​លេខាធិការ​បក្ស​។សន្និសីទនេះ​បាន​តម្រូវឱ្យសម្របសម្រួលយន្តការវេជ្ជសាស្រ្តនិងសុខាភិបាល​ធ្វើកំណែទម្រង់ចំពោះប្រព័ន្ធ​បង្ការនិងគ្រប់គ្រងជំងឺនិងលើក​កម្ពស់សមត្ថភាពត្រួតពិនិត្យនិងផ្តល់ សញ្ញាព្រមាន​ជាមុន​ចំពោះ​ករណីជំងឺឆ្លង​ ​ធ្វើ​ឱ្យ​មាន​សុក្រឹត្យភាព​នូវច្បាប់និងលក្ខន្តិកៈនៃសុខាភិបាលសាធារណៈជា​បន្ទាន់ ​ក៏ដូចជាប្រព័ន្ធគ្រប់គ្រងនិងជួយសង្គ្រោះសម្រាប់ករណីជំងឺឆ្លង​ដ៏ធ្ងន់ធ្ងរនិងបញ្ហា​សុខាភិ​បាលសាធារណៈជា​បន្ទាន់ផងដែរ។

   សន្និសីទបានគូស​បញ្ជាក់ថា ​ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៃខេត្តHubeiបាន​ប្តូរ​ពី​កម្រិតបង្ការនិង​គ្រប់គ្រងជាបន្ទាន់ ទៅ​ជា​កម្រិតបង្ការនិង​គ្រប់គ្រង​ជា​ប្រក្រតីវិញ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស