孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា មិនត្រូវមួលបង្កាច់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជាប្រក្រតីនោះឡើយ

2020-05-07 15:07:39 cri

    តាម​ការផ្សាយ​ដំណឹង​ឱ្យដឹងថា​ សមាជិកសភា​នៃ​បក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋអាមេរិក​បាន​ផ្ញើលិខិត​ទាមទារឱ្យ​ក្រសួងអប់រំ​សហរដ្ឋអាមេរិក​ផ្តល់ឯកសារ​ពាក់ព័ន្ធអំពី​ការវិនិយោគ​របស់​ប្រទេសចិន​នៅ​សាលាឧត្តមសិក្សា​អាមេរិកដើម្បី​ឈានដល់​គោលដៅ​ឃោសនា​របស់​ពួកគេ​ ហើយថ្លែងថា ​ភាគីចិនវិនិយោគ​ទៅលើ​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​អាមេរិក​គឺដើម្បីលួច​យក​ព័ត៌មាននិង​បច្ចេកទេស ​។ ​ទាក់ទិន​នឹងករណីនេះ ​លោកស្រី ​Hua ​Chunying ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែង​កាលពីថ្ងៃទី៦​ខែឧសភាថា ​មិនត្រូវ​មួលបង្កាច់និង​ធ្វើឱ្យ​ទៅជារឿង​នយោបាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរ​ផ្នែកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាប្រក្រតី​​នោះឡើយ​ ។ ចិននិង​សហរដ្ឋអាមេរិក​ត្រូវតែផ្តល់​លក្ខខណ្ឌ​អំណោយផលដល់​ការធ្វើកិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរ​ជាប្រក្រតី​រវាងមជ្ឈដ្ឋាន​អប់រំនិង​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​នៃ​ប្រទេសទាំងពីរ​ ។ តើ​អ្នកណា​ជាអ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ?​អ្នកណាធ្វើ​ការឃោសនា​ខាងនយោបាយ​?ការផ្សាយដំណឹង​មួយចំនួន​ក្នុងប្រទេស​អាមេរិក​នៅពេលថ្មីៗ​កន្លងទៅនេះ​សុទ្ធតែបាន​ទម្លាយ​ចេញ​អស់ហើយ ​អ្នកផង​ទាំងពួង​សុទ្ធតែ​បានឃើញ​យ៉ាងច្បាស់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស