魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថែ្លងថា ប្រទេសចិននឹងចូលរួមគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អង្គការសុខភាពពិភពលោក

2020-05-07 13:56:49 cri

    លោកស្រី ​Hua ​Chunying ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បានថែ្លង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​៦ ​ខែឧសភា ​ថា ​ប្រទេសចិន​នឹង​ចូលរួម​គំនិតផ្តួចផ្តើម​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក ​ក៏ដូចជា​រួមសហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ពន្លឿន​ការ​ស្រាវជ្រាវ​និង​ផលិត​ផលិតផល​វេជ្ជសាស្ត្រ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ​ ១៩ ​ព្រមទាំង​ជំរុញ​ការ​បែង​ចែក​ផលិតផល​ពាក់ព័ន្ធ​ប្រកប​ដោយ​យុត្តិធម៌​និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​សន្តិសុខ​សុខាភិបាល​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺឆ្លង​នៅ​ទូទាំង​ពិភពលោក។​

    លោកស្រី ​Hua ​Chunying ​បាន​ថែ្លង​បន្ត​ថា ​ប្រទេសចិន​គាំទ្រ​យ៉ាងមុតមាំ​ចំពោះ​តួនាទី​ជា​អ្នកដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺឆ្លង​នៅ​ទូទាំង​ពិភពលោក។​បន្ទាប់ពី​ការ​ផ្ទុះ​រីករាលដាល​នៃ​ជំងឺកូវីដ​ ១៩ ​ប្រទេស​ចិន​បាន​ចែករំលែក​យ៉ាងឆាប់រហ័ស​នូវ​ព័ត៌មាន​នៃ​ហ្សែន​វីរុស​កូវីដ​ ១៩ ​ក៏ដូចជា​បង្កើត​វេទិកា​មួយ​សម្រាប់​ចែករំលែក​នូវ​ទិន្នន័យ​និង​លទ្ធផល​ស្រាវជ្រាវ​ផែ្នក​វិទ្យាសាស្ត្រ​និង​បាន​អនុវត្ត​យ៉ាងសកម្ម​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការស្រាវជ្រាវ​និង​ផលិត​ថ្នាំ​ព្យា​បាល​និង​វ៉ាក់សាំង​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ដែល​បាន​ចូល​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការស្រាវជ្រាវ​និង​ផលិត​ថ្នាំ​ព្យាបាល​និង​វ៉ាក់សាំង​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងៗ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស