徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលចិន៖បន្ធូរការរឹតត្បិតក្នុងការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិនថែមមួយកម្រិតទៀត

2020-05-07 14:04:43 cri

    កាលពី​ថ្ងៃទី ៦ ខែឧសភា លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិន​បានអញ្ជើញជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋចិន​ដោយបាន​គូសបញ្ជាក់ថា ប្រទេសចិន​ត្រូវ​ធ្វើឱ្យ​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​មានសុក្រឹតភាព ពន្លឿន​ផែនការ​លើកទឹកចិត្ត​ពាណិជ្ជករ​បរទេស​មកវិនិយោគ បន្ធូរ​ការរឹតត្បិត​ក្នុងការ​អនុញ្ញាតឱ្យ​ទុនបរទេស​ចូល​ទីផ្សារចិន​ថែមមួយ​កម្រិតទៀត ។

    កិច្ចប្រជុំ​បាន​ចង្អុលបង្ហាញថា ប្រទេសចិន​ត្រូវតែ​បន្តធ្វើឱ្យ​ប្រសើរឡើង​នូវបរិយាកាស​ពាណិជ្ជកម្ម​បន្តទៀត ពន្លឿន​ការរៀបចំ​បញ្ជី​អវិជ្ជមាន​នៃការអនុញ្ញាតឱ្យ​ចូលទីផ្សារ លុបបំបាត់​របាំង​ខាងចូល​ទីផ្សារ​នៃសហគ្រាស​ឯកជន ជាពិសេស​សហគ្រាស​ធុនតូច​និងមធ្យម ដើម្បី​ជំរុញ​ការពង្រីក​ប្រសិទ្ធភាព​នៃវិនិយោគ​ក្នុងសង្គម ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស