马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

CNN៖ការវិភាគថ្មីចំពោះហ្សែនវីរុសកូវីដ១៩បង្ហាញថា វីរុសនេះចាប់ផ្តើមរីករាលដាលនៅ​ចុងឆ្នាំ​២០១៩

2020-05-06 15:51:45 cri

 

​តាមដំណឹងនៃ​CNNចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ខែ​ឧសភាឱ្យដឹងថា ​អ្នក​ស្រាវជ្រាវ​អង់គ្លេសបានធ្វើការវិភាគលើ​ហ្សែន​នៃ​សំណាក​វីរុស​កូវីដ១៩​ដែល​យកពីអ្នក​ជំងឺ៧៦០០នាក់​លើ​ពិភព​លោក​ហើយរកឃើញថា ​វីរុសនេះបាន​ចាប់ផ្តើមរីករាលដាលក្នុង​ក្របខ័ណ្ឌ​ពិភពលោក​នៅ​ចុងឆ្នាំ​២០១៩។

របាយការណ៍​នៃ​ក្រុម​សិក្សា​ស្រាវជ្រាវ​ពន្ធុវិទ្យា​នៃ​សកលវិទ្យាល័យ​ក្រុង​ឡុដ៍បង្ហាញ​ថា ​គិត​រហូតដល់​មុន​ដំណាច់​ឆ្នាំ២០១៩ ​លំដាប់ហ្សែន​ទាំងអស់​សុទ្ធតែមាន​ដើមកំណើតដូចគ្នា ​វីរុស​ឆ្លង​ចូលក្នុង​រាងកាយមនុស្ស​គឺ​នៅ​ចុងឆ្នាំ២០១៩។

CNNអះអាងបន្តថា ​ការនេះបង្ហាញថាវីរុសនេះបាន​ចាប់ផ្តើម​រីករាលដាលនៅ​លោក​ខាង​លិច​មុន​ការ​ចេញ​របាយការណ៍​របស់​រដ្ឋាភិបាល​នានា​ទៅទៀត។

អ្នកបកប្រែ:马小青
ប្លុកពិសេស