邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

CGTN: លទ្ធផលស្រាវជ្រាវថ្មីបំផុតនៃសកលវិទ្យាល័យ Stanfordបានបង្ហាញថា ចំនួនជាក់ស្តែងនៃអ្នកឆ្លងជំងឺកូវីដ-19 នៅអាមេរិកមានច្រើនជាងទិន្នន័យដែលបានប្រកាស

2020-05-06 15:38:51 cri

       តាម​ទិន្នន័យថ្មីបំផុត​ដែល​ប្រកាស​ដោយ​សកលវិទ្យាល័យ​ Johns Hopkins​ ​​នា​ថ្ងៃទី ៥ ខែឧសភា​​បាន​ឱ្យដឹងថា ​​គិត​ត្រឹម​ថ្ងៃ​ ទី ​៥ ​ខែ​ឧសភា ​​​​​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19 ក្នុងប្រទេស​អាមេរិក​សរុប​បាន​លើស​ពី 120 ម៉ឺននាក់ ​ករណីស្លាប់​សរុប​បាន​លើស​ពី 7 ម៉ឺននាក់​។

图片默认标题_fororder_cgtn 采访 bhattacharya 教授截图2

      ​​គេហទំព័រ​ព័ត៌មាន​CGTN ​បាន​ផ្សាយ​ដំណឹង​កាលពី​ថ្ងៃទី ៥ ​ខែឧសភាថា  ​ពេល​ទទួល​បទសម្ភាសន៍​ពី​CGTN  ​លោកបណ្ឌិត​ Jay Bhattacharya  ​សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​ Stanford​ ​បាន​ថ្លែងថា  ​បន្ទាប់ពី​បាន​ធ្វើ​តេស្ត​​អង្គបដិប្រាណ​​ក្នុង​ស្រុក​ Santa Clara ​​រដ្ឋ​California  ​បានរក​ឃើញ​ថា  ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19 ​ក្នុងតំបន់​តាមពិត​​ត្រូវជា​ ៥០ ឬ ៦០ ដង​នៃ​ចំនួន​អ្នក​ឆ្លង​ដែលត្រូវបាន​ប្រកាស​។ ​ហើយ​ករណី​ឆ្លង​ជំងឺ​​កូវីដ​-19 ​លើក​ដំបូង​ក្នុង​សហរដ្ឋអាមេរិក​អាច​កើត​ឡើង​នៅ​សប្តាហ៍​ទី ១ ឬ​សប្តាហ៍​ទី ២ នៃ​​ខែ​មករា​ឆ្នាំ2020 ​​។​

    ​​ សូម​ចុច ​​Link ​​ចូល​ទស្សនា​​ឃ្លីប​វីដេអូ​បទសម្ភាសន៍

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស