邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានអគ្គសេនាធិការចម្រុះអាមេរិកបានថ្លែងថា អាមេរិកមិនដឹងច្បាស់ពីប្រភពវីរុសកូវីដ-19 ទេ

2020-05-06 17:23:14 cri

      លោក Mark Milley  ​ប្រធាន​​អគ្គលេនាធិការ​ចម្រុះ​​សហរដ្ឋ​អាមេរិក​​បាន​ថ្លែង​នៅ​ថ្ងៃទី ៥ ខែ​ឧសភា​ថា  ​អាមេរិក​មិន​ដឹង​ច្បាស់​ទេ​អំពី​ប្រភព​​​វីរុស​កូវីដ-19 ​​​ភស្តុតាង​បាន​បង្ហាញ​​ថា​  វីរុស​កូវីដ-19 ​កើត​មកពី​ធម្មជាតិ ​មិនមែន​បង្កើតឡើង​​ដោយ​មនុស្ស​នោះទេ។​​ការថ្លែង​បែប​នេះ​​​ខុសគ្នា​ពី​​ការអះអាង​​​របល់​លោក​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​ Mike Pompeo ​នាពេលកន្លងនេះ​ដែលបាន​និយាយ​ថា ​ប្រភព​វីរុស​មកពី​ក្រុងវូហានប្រទេសចិន។​

图片默认标题_fororder_福奇:没有科学证据显示新冠病毒来自中国的实验室

      លោក​វេជ្ជបណ្ឌិត​​ ​Fauci  ​​ប្រធាន​មន្ទីរស្រាវជ្រាវ​​រោគ​សញ្ញាអាឡែរហ្ស៊ី​និង​ជំងឺឆ្លង​ជាតិ​អាមេរិក​ក៏​បាន​ថ្លែង​កាលពី​ថ្ងៃទី ៤ ឧសភា  ​ថា ​ភស្តុតាង​បច្ចុប្បន្ន​នេះ​បាន​បញ្ជាក់​​​ថា ​វីរុស​កូវីដ-19​ ​មិនមែន​បង្កើត​ឡើង​​ក្នុង​បន្ទប់​ពិសោធន៍​ចិន​នោះទេ។

       ចំណែកឯ​ការិយាល័យ​អគ្គាធិការ​​ទីភ្នាក់ងារ​​ស៊ើបការណ៍​​ជាតិ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​​កាលពី​ថ្ងៃទី ៣០ ខែ​មេសា​ថា   ​​មជ្ឈដ្ឋាន​ស៊ើបការណ៍​អាមេរិក​ទទួល​ស្គាល់​ជាទូទៅ​នូវ​គំនិត​ឯកភាព​លើ​​​វិស័យ​​វិទ្យាសាស្ត្រ​ ​ពោលគឺ ​វីរុស​កូវីដ-19 ​មិនមែន​​បង្កើត​​ដោយ​មនុស្ស​ ឬ​​កែច្នៃ​ពី​​​ហ្សែន​នោះទេ។

      ដោយឡែក ​កាសែត​«The New York Times »​បាន​ចុះផ្សាយ​មុននេះ​ថា ​​អ្នកនយោបាយ​អាមេរិក​ដូចជាលោក Pompeo ​ជាដើម​​បាន​ដាក់​សម្ពាធ​លើ​អង្គការ​ស៊ើបការណ៍​អាមេរិក​ឱ្យ​ស្វែងរក​ឯកសា​​ ​ដែលអាច​ទម្លាក់​កំហុស​នៃ​ការផ្ទុះ​ជំងឺ​ឆ្លង​ទៅ​លើ​ប្រទេស​ចិន ​ក្នុង​បំណង​បង្វែរ​ការរិះគន់​របស់​សាធារណជន​​លើ​រដ្ឋាភិបាល​លោកត្រាំ​ដែល​អសមត្ថភាព​​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​ទៅលើ​ប្រទេស​ដទៃ​៕​​​

图片默认标题_fororder_福奇:没有科学证据2

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស